• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនកិច្ចសហប្រតិបត្តិការរវាងអង្គការរណសិរ្សវៀតណាមនិងកម្ពុជា

នាថ្ងៃទី ៤​ ខែមិនា ឆ្នាំ២០១៧ អនុប្រធានគណៈកម្មាធិការ​មជ្ឈឹម​រណសិរ្ស​មាតុភូមិ​លោកស្រី Truong Thi Ngoc Anh បានអញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​ការងានៅកម្ពុជា។ ​នៅជំនួបសន្ទនាជាមួយអគ្គលេខាធិការ​ស្ដីទី​នៃក្រុម​ប្រឹក្សា​រណសិរ្ស​សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា លោក ញែមវ៉ាលី ភាគីទាំងពីរ​បានពិភាក្សាស្ដីអំពីការវៀបចំសន្និសីទប្រធានរណសិរ្សនៃប្រទេសទាំង ៣ វៀតណាម ឡាវ កម្ពុជា ដែលនឹងគ្រោងប្រព្រឹត្តិទៅ​នៅទីក្រុង​ហា​ណូយ​​នាខែកក្កដាខាងមុខ និងសន្និសីទកសាងខ្សែព្រំដែនសន្តិភាពមិត្តភាព វៀតណាម កម្ពុជា ដែលនឹងគ្រោងប្រព្រឹត្តិទៅ​ នៅកម្ពុជា​នាខែកក្កដាឬ​សីហាខាងមុខ​ដែរ។ ​ភាគីទាំងពីរបានឯកភាពវាយតម្លៃបន្ទាប់ពីបីឆ្នាំ អនុវត្តន៍​កម្មវិធីសហប្រតិបត្តិការ​រវាងរណសិរ្សនៃប្រទេសទាំងបី វៀតណាម ឡាវ កម្ពុជា ដែលបានចុះហត្ថលេខានាឆ្នាំ២០១៣ និងអនុស្សារណៈស្ដីអំពី​ការកសាង​ខ្សែព្រំដែនសន្តិភាពមិត្តភាពវៀតណាម  កម្ពុជា រវាង​មាតុ​ប្រទេស​ទាំងពីរដែលបានចុះហត្ថលេខានាឆ្នាំ ២០១៤ ។ ភាគីទាំងពីរ​បានអះអាងថា ឆ្នាំ ២០១៧នេះ មានអត្ថន័យពិសេសសំខាន់គឺជាឆ្នាំ រំលឹកខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូត ។ ដូច្នេះ អង្គការរណសិរ្ស នៃ​​ប្រទេសទាំងពីរប្ដេជ្ញាចិត្តនឹងអនុវត្តយ៉ាងល្អនូវសន្និសីទ​ប្រធានរណសិរ្សនៃ​ប្រទេស​ទាំង ៣ វៀតណាម ឡាវ កម្ពុជា នៅទីក្រុងហាណូយ និងសន្និសីទ​កសាងខ្សែព្រំដែនសន្តិភាពមិត្តភាពវៀតណាម កម្ពុជានៅកម្ពុជា​៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

វៀតណាមអំពាវនាវឲ្យរុស្ស៊ីនិងអ៊ុយក្រែនបន្តការសន្ទនា ដោះស្រាយវិបត្តិដោយសន្តិវិធី

វៀតណាមអំពាវនាវឲ្យរុស្ស៊ីនិងអ៊ុយក្រែនបន្តការសន្ទនា ដោះស្រាយវិបត្តិដោយសន្តិវិធី

“វៀតណាមយកចិត្តទុកដាក់ តាមដានយ៉ាងដិតដល់នូវការវិវត្តថ្មីៗនេះ ជុំវិញវិបត្តិ អ៊ុយក្រែន។ វៀតណាមអំពាវនាវឲ្យភាគីពាក់ព័ន្ធបន្តការសន្ទនា ដោះស្រាយបញ្ហា ដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការគោរពគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរ ជាតិ ជាពិសេសគោលការណ៍គោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីរបស់ បណ្ដាប្រទេស"។

Top