• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនកិច្ចសហប្រតិបត្តិការរវាងវិទ្យុសម្លេងវៀតណាម និងក្រសួងព័ត៌មានកម្ពុជា

ភាគីទាំងពីរបានពិនិត្យឡើងវិញលើកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរនាពេលកន្លងមក និងពិភាក្សាអំពីវិធានការពង្រឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។
បង្កើនកិច្ចសហប្រតិបត្តិការរវាងវិទ្យុសម្លេងវៀតណាម និងក្រសួងព័ត៌មានកម្ពុជា

នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ គណៈប្រតិភូក្រសួងព័ត៌មានកម្ពុជា ដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញមកបំពេញទស្សនកិច្ច និងធ្វើការជាមួយវិទ្យុសម្លេងវៀតណាម ក្នុងឱកាសដែល គណៈប្រតិភូបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងព័ត៌មាននៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុង Da Nang វៀតណាម។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក នេត្រ ភក្ត្រា មកកាន់វិទ្យុសំឡេងវៀតណាម ក្នុងនាមជារដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិនិត្យឡើងវិញលើកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរនាពេលកន្លងមក និងពិភាក្សាអំពីវិធានការពង្រឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ លោក Do Tien Sy អគ្គនាយកនៃវិទ្យុសម្លេងវៀតណាមបានមានប្រសាសន៍ថា វិទ្យុសម្លេងវៀតណាមបានសហការជាមួយទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅគ្រប់ទ្វីប និងស្ថានីយ៍ផ្សាយសម្លេងជាតិផ្សេងៗគ្នាជាច្រើន ក្នុងនោះកិច្ចសហប្រតិបត្តិការជាមួយក្រសួងព័ត៌មានកម្ពុជាគឺជាទំនាក់ទំនងជិតស្និទ្ធ និងមានប្រសិទ្ធភាពបំផុត។ អគ្គនាយកវិទ្យុសម្លេងវៀតណាម Do Tien Sy បានសង្កត់ធ្ងន់ថា៖ នាពេលខាងមុខ ភាគីយើងទាំងពីរនឹងបន្តមានការផ្លាស់ប្តូរព័ត៌មានអំពីនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌...ឲ្យកាន់តែល្អប្រសើរថែនទៀត។ យើងខ្ញុំត្រៀមខ្លួន ជាស្រេចក្នុងការផ្លាស់ប្តូរ អ្នកជំនាញបច្ចេកទេសជាមួយកម្ពុជា។ យើងជឿជាក់ថា ទំនាក់ទំនងរវាងយើងនឹងបន្តអភិវឌ្ឍន៍ និងបន្តរួមចំណែកក្នុងការអះអាងពីទំនាក់ទំនងជិតស្និទ្ធ ដ៏ល្អប្រសើររវាងវៀតណាម និងកម្ពុជា

ចំណែកឯលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានសម្តែងនូវកិត្តិយសដែលបានអញ្ជើញមកទស្សនាវិទ្យុសម្លេងវៀតណាម ក្នុងឱកាសខួបលើកទី៧៨ នៃការបង្កើតវិទ្យុសម្លេងវៀតណាម (៧ កញ្ញា ១៩៤៥-៧ កញ្ញា ២០២៣)។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះនឹងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ៖ កិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជា និងវិទ្យុសម្លេងវៀតណាមនាពេលកន្លងមក និងបច្ចុប្បន្នទទួលបានលទ្ធផលល្អប្រសើរ។ យើងខ្ញុំសង្ឃឹមថា វិទ្យុសម្លេងវៀតណាម នឹងបន្តជួយឧបត្ថម្ភ និងលើកកំពស់សមត្ថភាពដល់កម្មាភិបាលសារព័ត៌មានកម្ពុជា។ យើងខ្ញុំទៅទស្សនាស្ថានីយ៍ទូរទស្សន៍ឌីជីថល VTC និងទស្សនាគំរូទូរទស្សន៍ដែលយើងចាំបាច់ត្រូវសិក្សារៀនសូត្រ។ យើងខ្ញុំសង្ឃឹមថា VTC នឹងជួយបុគ្គលិករបស់យើងខ្ញុំសិក្សាពីបទពិសោធន៍ និងបង្កើនជំនាញបច្ចេកទេស។ សូមថ្លែងអំណរគុណដល់ភាគីវៀតណាមដែលបានជួយដល់កម្ពុជានូវឧបករណ៍បច្ចេកទេសវិទ្យុ និងទូរទស្សន៍ រួមមាន រថយន្តចល័តទូរទស្សន៍១គ្រឿង និងរថយន្តចល័តវិទ្យុ១គ្រឿង

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សារវាងវិទ្យុសម្លេងវៀតណាម និងក្រសួងព័ត៌មានកម្ពុជា៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top