• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនកិច្ចសហប្រតិបត្តិការយុវជនវៀតណាម-កម្ពុជា

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានឯកភាពចំពោះសំណើស្ដីអំពីកិច្ចសហប្រតិបត្តិការយុវជន ជាពិសេសកិច្ចសហប្រតិ បត្តិការរវាងខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ លោកបានស្នើឲ្យពង្រីកវិស័យសហប្រតិបត្តិការរវាងកុមារវៀតណាម និងកម្ពុជាផងដែរ។
 លោក Nguyen Ngoc Luong ប្រធានសហភាពសហព័ន្ធយុវជនវៀតណាម និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដំណាក់កាល ២០២២ - ២០២៧។ (រូបថត៖ VNA)

នាថ្ងៃទី ២៤ តុលា នៅទីក្រុងហាណូយ លេខាប្រចាំការនៃមជ្ឈិមសម្ព័ន្ធយុវជន កុម្មុយនិស្តហូជីមិញ លោក Nguyen Ngoc Luong ប្រធានសហភាពសហព័ន្ធយុវជន វៀតណាម និងប្រធានគណៈ កម្មាធិការអប់រំ យុវជន កីឡា វប្បធម៌ សាសនា និងទេស ចរណ៍នៃរដ្ឋសភាកម្ពុជាលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បាន អញ្ជើញជាសហប្រធានជំនួបពិភាក្សាការងារជាន់ខ្ពស់រវាងសហភាពសហព័ន្ធយុវជនវៀតណាម និងសហភាពសហព័ន្ធយុវជនកម្ពុជា។
ប្រធានសហភាពសហព័ន្ធយុវជនវៀតណាម លោក Nguyen Ngoc Luong បាន ស្នើខ្លឹមសារមួយចំនួន ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាង យុវជននៃប្រទេសទាំងពីរនាពេលខាងមុខ រួមទាំងការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ ជំនួបប្រាស្រ័យមិត្តភាពយុវជន; បង្កើនការងារអប់រំយុវជនអំពីទំនាក់ទំនងភាពជាអ្នក ជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែង រវាងប្រទេសទាំងពីរ។
ចំណែកឯលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានឯកភាពចំពោះសំណើស្ដីអំពីកិច្ចសហប្រតិបត្តិការយុវជន ជាពិសេសកិច្ចសហប្រតិ បត្តិការរវាងខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ លោកបានស្នើឲ្យពង្រីកវិស័យសហប្រតិបត្តិការរវាងកុមារវៀតណាម និងកម្ពុជាផងដែរ។
ក្នុងឱកាសនេះ សហភាពសហព័ន្ធយុវជននៃប្រទេសទាំងពីរបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការដំណាក់កាល ២០២២ - ២០២៧៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top