• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាមជាមួយកៀហ្ស៊ីស៊ីស្ថាននិងអង្គការពហុភាគី

វៀតណាមតែងតែឱ្យតម្លៃចំពោះទំនាក់ទំនងជាមួយអង្គការសហប្រតិបត្តិការសៀងហៃ (SCO) និងប្រទេសជាសមាជិក ហើយត្រៀមខ្លួនជាស្រេចដើម្បីចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ SCO។
អនុប្រធានរដ្ឋ លោកស្រី វ៉ូ ធី អាញ សួន អញ្ជើញជួបជាមួយអគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសៀងហៃ Nurlan Yermekbayev (រូបថត៖ VNA)

នេះជាការបញ្ជាក់តបស់អនុប្រធានរដ្ឋ លោកស្រី វ៉ូ ធី អាញ សួន ក្នុងអំឡុងពេលជួបជាមួយអគ្គលេខាធិការ SCO លោក Nurlan Yermekbayev នាទី ៣១ ខែសីហា នៅទីក្រុង Bishkek ប្រទេស Kyrgyzstan ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពង្រីក SCO។

លោកស្រីអនុប្រធានរដ្ឋក៏បានបញ្ជាក់ពីការត្រៀមខ្លួនរបស់វៀតណាមក្នុងការដើរតួនាទីជាស្ពានតភ្ជាប់ លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និង SCO បង្កើនការតភ្ជាប់រវាងអាស៊ីអាគ្នេយ៍និងអាស៊ីកណ្តាល ភ្ជាប់អាស៊ានជាមួយសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) និងយន្តការសហប្រតិបត្តិការក្នុងតំបន់ផ្សេង ទៀត។អគ្គលេខាធិការ SCO បានសម្តែងការកោតសរសើរចំពោះសុន្ទរកថារបស់លោកអគ្គលេខាបក្ស​ប្រធានរដ្ឋ​វៀតណាមនៅឯកិច្ចសន្ទនា Shangri-La ដោយបញ្ជាក់ថា គោលដៅនិងគោលការណ៍ដែលវៀតណាមកំពុងអនុវត្តគឺស្របទាំងស្រុងជាមួយនឹងទិសដៅអភិវឌ្ឍន៍របស់ SCO ហើយបានសម្តែងទំនុកចិត្តថា កិច្ចសហប្រតិបត្តិការ SCO-វៀតណាមនឹងនាំមកលទ្ធផលជាក់ស្តែង។

នៅថ្ងៃដដែលនោះ ក្នុងជំនួបជាមួយប្រធានគណៈកម្មការសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) លោក Bakytzhan Sagintayev អនុប្រធានរដ្ឋ លោកស្រី វ៉ូ ធី អាញ់សួន បានសង្កត់ធ្ងន់លើតម្រូវការក្នុងការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EAEU ឲ្យកាន់តែប្រសើរឡើង លើកកម្ពស់ពាណិជ្ជកម្មនិងការវិនិយោគ ព្រមទាំងបន្តសិក្សាអំពីការធ្វើឱ្យប្រសើរឡើង និងការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងនេះ ឲ្យសមស្របនឹងស្ថានភាពថ្មី។ ក្នុងពេលជាមួយគ្នានេះ វៀតណាមសង្ឃឹមថា EAEU នឹងលុបបំបាត់របាំងពាណិជ្ជកម្មទាក់ទងនឹងវិធានការការពារ ជាពិសេសសម្រាប់វាយនភណ្ឌ ស្បែកជើង និងអង្ករ។

អនុប្រធានរដ្ឋ លោកស្រី វ៉ូ ធី អាញ សួន ជួបជាមួយប្រធានគណៈកម្មការសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) លោក Bakytzhan Sagintayev (រូបថត៖ VNA)

ដោយវាយតម្លៃខ្ពស់ចំពោះការកើនឡើងទ្វេដងនៃពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និង EAEU លោក Bakytzhan Sagintayev បានសង្កត់ធ្ងន់ថា នៅតែមានសក្តានុពលដ៏អស្ចារ្យសម្រាប់ការអភិវឌ្ឍរវាងភាគីទាំងពីរ។ លោកបានសម្តែងបំណងប្រាថ្នាសម្រាប់ភាគីទាំងពីរក្នុងការបង្កើនការផ្លាស់ប្តូរ និងការផ្ទៀងផ្ទាត់ទិន្នន័យពាណិជ្ជកម្ម ដើម្បីដោះស្រាយការកកស្ទះ និង​ដើម្បី​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​ក្នុងពេល​ឆាប់ៗ​នេះ ក៏ដូចជា​ចុះហត្ថលេខា​លើ​ពិធីសារ​ស្តីពី​វិញ្ញាបនបត្រ​ប្រភពដើម​អេឡិចត្រូនិក។

នៅថ្ងៃដដែល អនុប្រធានរដ្ឋ លោកស្រី វ៉ូ ធី ​អាញ់សួន បានជួបជាមួយប្រធានាធិបតី Sadyr Japarov នៃប្រទេសកៀហ្ស៊ីស៊ីស្ថាន។ ដោយពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរបានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការទៅក្នុងវិស័យ ដែលមានសក្តានុ ពលខ្ពស់ ដូចជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការដឹកជញ្ជូន ភស្តុភារ វប្បធម៌ ទេសចរណ៍ កីឡា ការផ្លាស់ប្ដូរប្រជាជន និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខប្រពៃណីនិងក្រៅប្រពៃណី; លើកកម្ពស់តួនាទីស្ពានរវាងវៀតណាម និង កៀហ្ស៊ីស៊ីស្ថានក្នុងការជំរុញការតភ្ជាប់រវាងអាស៊ីអាគ្នេយ៍ និងអាស៊ីកណ្តាល។

ក៏នៅថ្ងៃដដែលនោះ អនុប្រធានរដ្ឋ លោកស្រី វ៉ូ ធី អាញ់សួន អញ្ជើញមានជំនួបទ្វេភាគីជាច្រើនទៀតផងដែរ៕

តាម​ vovworld.vn/km-KH

ទីក្រុងហាណូយរក្សាបាននូវភាពទាក់ទាញនៃលំហូរទុន FDI ឆ្ពោះទៅគុណភាពខ្ពស់

ទីក្រុងហាណូយរក្សាបាននូវភាពទាក់ទាញនៃលំហូរទុន FDI ឆ្ពោះទៅគុណភាពខ្ពស់

យោងតាមទិន្នន័យពីមន្ទីរហិរញ្ញវត្ថុទីក្រុងហាណូយ ចាប់ពីដើមឆ្នាំដល់ថ្ងៃទី ២៤ ខែសីហា ការវិនិយោគផ្ទាល់ពីបរទេសសរុប (FDI) ដែលទាក់ទាញមកកាន់ទីក្រុងបានឈានដល់ប្រមាណជាង ៣,៧ ពាន់លានដុល្លារអាមេរិក ស្មើនឹងជាង ៨៣% នៃគោលដៅប្រចាំឆ្នាំគឺ ៤,៥ ពាន់លានដុល្លារអាមេរិក។

Top