
លោក Nguyen Tuong Minh អគ្គនាយក Fosco ប្រធានគណៈចាត់តាំងកម្មវិធី "ពេលដែលគ្រួសារការទូតធ្វើម្ហូបអាហារ" ឆ្នាំ២០១៨ ជូនផ្កា ចំពោះឯកអគ្គរដ្ឋទូត លោកស្រី Nguyen Nguyet Nga ប្រធានកិត្តយសក្រុមនារីសហគមន៍អាស៊ាន នៃទីក្រុងហាណូយ (រូបថតៈ VOV)
នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ នៅតំបន់ទេសចរណ៍ Van Thanh ខ័ណ្ឌ Binh Thanh នៃទីក្រុងហូជីមិញ ក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិត សេវាកម្មភ្នាក់ងារបរទេស ( FOSCO) បានសហការជាមួយស្ថានកុងស៊ុល នៅទីក្រុងហូជីមិញ ស្ថាប័នកិច្ចការបរទេសនៃទីក្រុងហូជីមិញ និងបណ្តាខេត្តភាគខាងត្បូង (វៀតណាម) ប្រារព្ធការប្រលង “ពេលដែលគ្រួសារការទូតធ្វើម្ហូបអាហារ លើកទី២ឆ្នាំ ២០១៨” ដើម្បីបង្កើនការយល់ដឹងនិងរឹតបន្តឹងសាមគ្គីភាព មិត្តភាព រវាងភ្នាក់ងារការទូត វៀត ណាមនិងភា្នក់ងារបេសកកម្មការទូតនៃបណ្តាប្រទេស។
នៅក្នុងព្រឹត្តិការណ៍នេះ ឯកអគ្គរដ្ឋទូត Nguyen Nguyet Nga ប្រធានកិត្តិយសនៃក្រុមស្ត្រីសហគមន៍អាស៊ាននៃទីក្រុងហាណូយ បានលើកឡើងថា ព្រឹត្តិការណ៍នេះគឺជាការជួប ជុំពោរពេញទៅដោយអត្ថន័យនៃមហាគ្រួសារ ជាបងប្អូនមកពីគ្រប់ទ្វីបទាំងអស់។ តាម រយៈព្រឹត្តិការណ៍នេះ បានផ្តាំផ្ញើរនូវសារមួយអំពីការផ្សារភ្ជាប់វប្បធម៌ ការផ្សាភ្ជាប់សមា គមនៃបណ្តាប្រជាជាតិ ដើម្បីបំណងប្រាថ្នាអំពីសន្តិភាពនិងវិបុលភាពនៅក្នុងតំបន់និងពិភពលោក។
ឯកអគ្គរដ្ឋទូត Nguyen Nguyet Nga អញ្ជើញមានប្រសាសន៍ថា៖ “សម្រាប់យើងខ្ញុំជាអ្នកការទូត នេះគឺជាទម្រង់នៃពិធីការការទូតដ៏សំខាន់មួយ ដែលអាចនិយាយថាជាទម្រង់ដំបូង នៃកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរកិច្ចការបរទេសដែលយើងហៅ ថា “អាហារការទូត” ។ ពីព្រោះថា សកម្មភាពកិច្ចការបរទេស គឺយើងស្វែងរកមិត្តភក្តិជាដៃគូបន្ថែមទៀត សម្រាប់ប្រទេស ដូច្នេះយើងខ្ញុំគិតថា តាមរយៈម្ហូបអាហារ យើងអាចចាប់ផ្តើមការសំណេះសំណាល ដើម្បីដៃគូរបស់យើងយល់ពីយើង ហើយអាចតភ្ជាប់ និងស្រឡាញ់រាប់អានជាមួយប្រទេសរបស់គ្នាទៅវិញទៅមក។ នេះគឺជាស្ពានដ៏សំខាន់មួយ សម្រាប់ចំណងមិត្តភាព និងការយល់ដឹងពីគ្នាទៅវិញទៅមក”។
លទ្ធផលចុងក្រោយ គណៈចាត់តាំងបានប្រគល់ជ័យលាភីធ្វើម្ហូប ចំពោះក្រុមមកពីស្ថានអគ្គកុងស៊ុលបារាំងនៅទីក្រុងហូជីមិញ ក្រុមអេស៉ូរីនិងពានរង្វាន់មួយទៀត សម្រាប់ក្រុមអ៊ីតាលី។ ក្រៅពីនេះ ក៏មានរង្វាន់សម្រាប់ម្ហូបអាហារដ៏ល្អបំផុតសំរាប់សុខភាព ម្ហូបអាហារពោរពេញទៅដោយអត្តសញ្ញាណជនជាតិ និងម្ហូបអាហារ ដែលបាន តុបតែងស្អាតគួរឲ្យទាក់ទាញបំផុតផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម