• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនការងារត្រួតពិនិត្យ អធិការកិច្ចនិងដោះស្រាយយ៉ាងតឹងរ៉ឹងនូវការរំលោភលើបទបញ្ញត្តិស្តីពីការអនុវត្តសន្សំសំចៃ

ជំរុញការងារត្រួតពិនិត្យ អធិការកិច្ច និងដោះស្រាយយ៉ាងតឹងរ៉ឹងនូវការរំលោភបំពានលើបទប្បញ្ញត្តិស្តីពីការអនុវត្តសន្សំសំចៃ និងការប្រឆាំងការខ្ជះខ្ជាយ ដោយផ្តោតលើខ្លឹមសារ និងផ្នែកសំខាន់ៗមួយចំនួន។
  សម័យប្រជុំលើកទី១០ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា រូបថត៖ VOV  

បន្តកម្មវិធីនៃសម័យប្រជុំលើកទី១០ នាព្រឹកថ្ងៃទី២៥ ខែមេសា គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា  បានផ្តល់មតិលើរបាយការណ៍របស់រដ្ឋាភិ បាលស្តីពីលទ្ធផលនៃការអនុវត្តសន្សំសំចៃនិងប្រឆាំងការខ្ជះខ្ជាយនៅឆ្នាំ២០២១។ គណៈកម្មាធិការអចិន្ត្រៃ យ៍រដ្ឋសភាបានស្នើ ដល់ឆ្នាំ២០២២ ត្រូវពង្រឹងការអនុវត្ត ការសន្សំសំចៃនិងប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយនៅក្រសួង ស្ថាប័នស្មើក្រសួង ទីភ្នាក់ងាររដ្ឋាភិបាល និងគណៈ កម្មាធិការប្រជាជនគ្រប់លំដាប់ថ្នាក់។ រៀបចំផែនការអនុវត្តន៍គោលដៅសន្សំសំចៃក្នុងវិស័យនីមួយៗ ដែលបានកំណត់ ដែលក្នុងនោះចាំបាច់ត្រូវចាត់តាំងនិងធ្វើវិមជ្ឈការឱ្យបានច្បាស់លាស់នូវការទទួលខុសត្រូវរបស់ភ្នាក់ងារ និងអង្គភាពក្រោមឱវាទនីមួយៗ កម្មាភិបាល  និងបុគ្គលិកនីមួយៗ។ ជំរុញការងារត្រួតពិនិត្យ អធិការកិច្ច និងដោះស្រាយយ៉ាងតឹងរ៉ឹងនូវការរំលោភបំពានលើបទប្បញ្ញត្តិស្តីពីការអនុវត្តសន្សំសំចៃ និងការប្រឆាំងការខ្ជះខ្ជាយ ដោយផ្តោតលើខ្លឹមសារ និងផ្នែកសំខាន់ៗមួយចំនួន។ ទន្ទឹមជាមួយគ្នានោះ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិច្បាប់ស្តីពីការដោះស្រាយការរំលោភច្បាប់ចំពោះប្រមុខស្ថាប័ន អង្គភាពនិងបុគ្គល ដែលបង្កឲ្យកើតមានឡើងការខ្ជះខ្ជាយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top