• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើតជំហានលោតផ្លោះក្នុងកំណើនសម្រាប់តំបន់សេដ្ឋកិច្ចមុខព្រួញភាគខាងត្បូង


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំផ្សេងៗជាច្រើនអញ្ជើញចូលរួមកិច្ចប្រជុំ (រូបថត៖Tuoi Tre) 
 

 នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ​២០១៩ នៅទីក្រុង Bien Hoa ខេត្ត Dong Nai ភាគខាង ត្បូងវៀតណាម នាយក​រដ្ឋមន្រ្តី​​វៀតណាម​ លោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ចប្រ​ជុំ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​មុខ​ព្រួញ​ភាគ​ខាង​​ត្បូង។ 
 
ថ្លែង​នៅទីនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើសារសំខាន់នៃតំបន់ សេដ្ឋកិច្ច​មុខ​ព្រួញ​នានា​ក្នុង​ប្រទេស​។ ការបង្កើតតំបន់សេដ្ឋកិច្ចមុខព្រួញទាំងនោះ ត្រូវបានដាក់ចេញនៅមហា សន្និបាត​បក្ស​ទូទាំង​ប្រទេស​លើកទី​៦ សំដៅបង្កើតឡើង តំបន់ត្រីកោណអភិវឌ្ឍទូទាំងប្រទេស ជាពិសេសគឺ​បង្កើត​ការ​តភ្ជាប់​គ្នា​ក្នុង​ការ​ អភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ដើម្បីបង្កើតជំហានលោតផ្លោះនាពេលខាងមុខ នាយករដ្ឋមន្រ្តីលោក Nguyen​ Xuan Phuc បានស្នើអោយអង្គប្រជុំផ្ដោតទៅលើការ ពិភាក្សាអំពីស្ថានភាពអភិវឌ្ឍ ការលំបាក ការជំពា​ក់​ជំពិន ព្រមទាំងលើកឡើង ដំណោះស្រាយនានាសំដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងតំបន់ផងដែរ។ លោក ​អញ្ជើញ​មាន​ប្រសាសន៍ថា៖
 
 “បណ្ដាខេត្តក្រុង ក្រសួង ស្ថាប័ន អ្នកប្រាជ្ញ និងវិនិយោគិនលើកដំណោះ ស្រាយ​ដើម្បី​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​មុខ​ព្រួញភាគ​ខាងត្បូងអោយបានត្រឹមត្រូវ តាមទិសដៅ ហើយប្រែក្លាយទៅជាកម្លាំងចលករយ៉ាងខ្លាំងក្លា ជាក្បាល​ម៉ាស៊ីន អូសទាញចំពោះខឿនសេដ្ឋកិច្ចជាតិផងដែរ។ ក្នុងការលើកឡើងដំណោះស្រាយ ត្រូវយក​ចិត្ត​ទុក​ដាក់​ដល់​យន្តការ គោលនយោបាយស្ដីពីការវិនិយោគ ហិរញ្ញវត្ថុ ដើម្បីបង្ក​លក្ខណៈ​អោយ​តំបន់​សេដ្ឋកិច្ច​មុខ​ព្រួញ​ភាគ​ខាងត្បូងរីកចម្រើនយ៉ាង ខ្លាំងក្លាថែមទៀត។ ទន្ទឹមនឹងនោះ លើកឡើងយន្ត​ការ​ក្នុង​ការ​សម្រប​សម្រួល​ តំបន់ដើម្បីលើក​កំពស់ប្រសិទ្ធភាពក្នុងការតភ្ជាប់តំបន់ ផងដែរ”។

តំបន់​សេដ្ឋកិច្ចមុខព្រួញភាគខាងត្បូងរួមមានទីក្រុងហូជី​មិញ និង បណ្ដាខេត្តដូចជា ខេត្តBinh D​uong Ba Ria- Vun​g Tau Binh Phuoc Tay Ninh Long An និង ​Tien Giang៕ ​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ប្ដេជ្ញាចិត្តបញ្ចេញទុនយ៉ាងហោចណាស់ ៩៥% នៃផែនការដែលបានកំណត់

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ប្ដេជ្ញាចិត្តបញ្ចេញទុនយ៉ាងហោចណាស់ ៩៥% នៃផែនការដែលបានកំណត់

ក្នុងរយៈពេល ១១ ខែកន្លងមក អត្រានៃការបញ្ចេញទុនវិនិយោគសាធារណៈ ទូទាំងប្រទេសសម្រេចបាន ៦៥,១% នៃផែនការ កើន ៦,៧៧% បើធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។

Top