• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កលក្ខណៈងាយស្រួលដើម្បីជំរុញការអភិវឌ្ឍរបស់ប្រជាជននិងសហគ្រាស


 លោករដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាល Mai Tien Dung ថ្លែងនៅកិច្ចប្រជុំ (រូបថត៖ VGP)
 

ក្រុមការងាររបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមបានរៀបចំកិច្ចប្រជុំកាលពីថ្ងៃទី២ខែមករានៅ​រដ្ឋធានី​ហាណូយ​ អំពីកា​រងារកសាង​ ឧបករណ៍និងផែនការកាត់បន្ថយ​ ជួយសម្រួលដល់បទបញ្ញត្តិទា​ក់ទិន​ដល់ សកម្មភាព​ផលិតកម្ម​អាជីវកម្មដំណាក់កាល២​០២០-២០២៥។
 ​
ថ្លែងនៅក្នុង​កិច្ចប្រជុំនេះ លោករដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាល Mai Tien Dung និងជា​ប្រធាន​ក្រុម​ការងារ​បាន​អោយដឹងថានាយករដ្ឋមន្រ្តី នឹងបង្កើតក្រុមការងារពិសេសទទួលបន្ទុកការជំរុញការកែទម្រង់ កែលំអ ​បរិយាកាសអាជីវកម្ម ក្នុងគោលដៅកាត់បន្ថយ២០%នៃបរិមាណឯកសារ ដែលបាន​ចេញ​ផ្សាយ​ចំណុះ​សមត្ថកិច្ច​របស់រដ្ឋមន្រ្តី នាយករដ្ឋមន្រ្តី និងរដ្ឋា ភិបាល ព្រមទាំងកាត់បន្ថយយ៉ាងហោចណាស់២០%នៃការចំណាយ​ខាង រដ្ឋបាលលើសកម្មភាពអាជីវកម្ម ជារៀងរាល់ឆ្នាំ។ លោករដ្ឋមន្រ្តី Mai Tien Dung បានអះ​អាង​ថា​ នេះជាបដិវត្តន៍គ្រប់ជ្រុងជ្រោយនិងយូរអង្វែង ឆ្ពោះ ទៅគោល​ដៅនាំ​មកនូវ​ផល​ប្រយោជន៍​សម្រាប់​សហគ្រាស​និង​សង្គម មិនជះ ឥទ្ធិពលអវិជ្ជមានទៅលើសកម្មភាព សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ របស់​សហគ្រាស​ រួមជាមួយគ្នានោះយកសហគ្រាសធ្វើជាស្នូ​លនៃការកែ ទម្រង់ ជួយសម្រួល​ដល់​បែបបទ​ទាក់ទិន​នានា​ផង​ដែរ៕ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top