• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កលក្ខណៈងាយស្រួលជូនជនវៀតណាម និងជនបរទេស​ធ្វើដំណើរ​ចេញចូល​ប្រទេស​យ៉ាងងាយស្រួល និងប្រកបដោយសុវត្ថិភាព

ខុទ្ទកាល័យរដ្ឋាភិបាលទើបបានចេញផ្សាយលិខិតផ្ញើជូនបណ្ដាក្រសួង៖ សុខាភិបាល នគរបាល ព័ត៌មាននិងផ្សព្វផ្សាយ ការបរទេស វប្បធម៌ កីឡានិងទេសចរ ការងារ - យុទ្ធជនពិការនិងសង្គមកិច្ច ដោយបានផ្ដល់អនុសាសន៍ណែនាំរបស់លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam ស្ដីពីការងារធ្វើដំណើរចេញចូលប្រទេសក្នុងគន្លងប្រក្រតីភាពថ្មី។
 

បង្កលក្ខណៈងាយស្រួលជូនជនវៀតណាម និងជនបរទេសធ្វើដំណើរចេញចូលប្រទេសយ៉ាងងាយស្រួល និងប្រកបដោយសុវត្ថិភាព (រូបថត៖ VGP)

ជាក់ស្ដែង លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួងសុខាភិបាលធ្វើការត្រួតពិនិត្យ បំពេញបន្ថែម កែសម្រួល ឬចេញផ្សាយថ្មីនូវសេចក្ដីណែនាំអំពីការធ្វើតេស្ត ការធ្វើចត្តាឡីស័ក និងការតាមដានសុខាភិបាល ដើម្បីជួយសម្រួលដល់ជនវៀតណាមវិលត្រឡប់មកមាតុភូមិវិញ និងធុរជន អ្នកជំនាញ ពលករបច្ចេកវិទ្យាខ្ពស់ ជនបរទេស ឆ្លងចូលប្រទេសយ៉ាងងាយស្រួលប្រកបដោយសុវត្តិភាព។

ក្រសួងការបរទេសរួមសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានា ជួយសម្រួលដល់ជនវៀតណាម ឬជនបរទេស ដែលទទួលបានការចាក់វ៉ាក់សាំងក្នុងប្រទេសហើយ នៅពេលធ្វើដំណើរទៅកាន់បរទេស ព្រមទាំងឯកភាពគ្នាលើផែនការស្ដីពីទិដ្ឋាការ និងត្រួតពិនិត្យសុខាភិបាលចំពោះជនបរទេស ដែលចូលមកវៀតណាម ឲ្យសមស្របនឹងតម្រូវការបែបគន្លងប្រក្រតីភាពថ្មីផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការប្រឡងប្រណាំងត្រូវតែ​កើតចេញពី ដង្ហើមនៃជីវិត ដោយយកលទ្ធផលជារង្វាស់

លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការប្រឡងប្រណាំងត្រូវតែ​កើតចេញពី «ដង្ហើមនៃជីវិត» ដោយយកលទ្ធផលជារង្វាស់

នៅរសៀលថ្ងៃទី ៦ ​ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ប្រធានក្រុមប្រឹក្សា​ប្រឡងប្រណាំង និងកោត​សរសើរ​មជ្ឈិម បានដឹកនាំសម័យប្រជុំលើកទីពីរ ដើម្បីបូកសរុបការងារប្រឡងប្រណាំងនិងកោត​​សរសើរសម្រាប់រយៈពេល​៦ខែដើមឆ្នាំ ២០២៦ និងអនុវត្តភារកិច្ចសំខាន់ៗសម្រាប់រយៈពេល ៦ ខែចុងឆ្នាំ ២០២៦។

Top