• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បក្ស រដ្ឋ និងប្រជាជនតែងតែចងចាំនូវការរួមចំណែកនិងការលះបង់របស់គ្រួសារនានា​ដើម្បីឯករាជ្យនិងសេរីភាពរបស់មាតុភូមិ

នារសៀលថ្ងៃទី ១៥ ខែមករា លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញទៅសួរសុខទុក្ខ វីរៈអ្នកម្ដាយវៀតណាម Lam Thi Men នៅទីក្រុង Cao Bang ខេត្ត Cao Bang ។
អ្នកម្តាយ Lam Thi Men មានអារម្មណ៍រំជួលចិត្ត នៅពេលដែលទទួលបានការលើកទឹកចិត្តរបស់បក្ស រដ្ឋ និងនាយករដ្ឋមន្ត្រីផ្ទាល់ (រូបថត៖ Vu Khuyen/VOV)

លោកនាយករដ្ឋមន្រ្តីបានជូនពរដល់អ្នកម្តាយ Lam Thi Men ក្នុងឆ្នាំថ្មីជួបប្រទះតែសេចក្តីសុខ សុភមង្គលនិងមានសុខភាពល្អបរិបូរណ៍ ដើម្បីលើកទឹកចិត្តកូនចៅឱ្យពង្រីកប្រពៃណីបដិវត្តន៍ រួមចំណែកយ៉ាងសកម្មក្នុងការកសាងស្រុកកំណើត និងប្រទេសជាតិឱ្យកាន់តែរឹងមាំនិងសម្បូរណ៍រុងរឿង។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា បក្ស រដ្ឋ និងប្រជាជនតែងតែចងចាំចំពោះការរួមចំណែក និងការលះបង់របស់គ្រួសារនានាដើម្បីឯករាជ្យ និងសេរីភាពរបស់មាតុប្រទេស។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យអាជ្ញាធរមូលដ្ឋានបន្តថែទាំជីវភាពខាងសម្ភារៈដល់ម្តាយ Men ជាពិសេសនៅពេលដែលអ្នកម្តាយមានវ័យចំណាស់ រស់នៅជាមួយកូនម្នាក់ដែលកំពុងឈឺថ្កាត់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top