• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នំប៉័ងរបស់វៀតណាមជាប់ចំណាត់ថ្នាក់ទី ៧ ក្នុងចំណោម​ម្ហូបអាហារ​តាមដងវិថី​ដ៏ឆ្ងាញ់ពិសារបំផុតនៅលើពិភពលោក

យោងតាម TasteAtlas នំប៉័ងវៀតណាមដើមគឺមានតែសាច់ និងគ្រឿងទេសមួយចំនួនប៉ុណ្ណោះ មិនមានបន្លែឡើយ។
នំប៉័ងមានគ្រឿងផ្សំ និងរបៀបកែច្នៃផ្សេងៗគ្នា។ រូបថត៖ VNP

គេហទំព័រ TasteAtlas ទើបបានប្រកាសបញ្ជីម្ហូបអាហារតាមដងវិថីដ៏ឆ្ងាញ់ពិសារបំផុតទាំង ៥០ នៅលើពិភពលោក។ នំប៉័ងរបស់វៀតណាមបានជាប់ចំណាត់ថ្នាក់ទី ៧ ក្នុងបញ្ជីនេះ។ យោងតាម TasteAtlas នំប៉័ងវៀតណាមដើមគឺមានតែសាច់ និងគ្រឿងទេសមួយចំនួនប៉ុណ្ណោះ មិនមានបន្លែឡើយ។ ទោះជាយ៉ាងណាក៏ដោយ នាបច្ចុប្បន្ន ជាមួយនឹងការកែច្នៃដ៏សម្បូរបែប នំបុ័ងវៀតណាមក៏ត្រូវបានដាក់ជាមួយសាច់ត្រជាក់ ប៊ឺបារាំង ទឹក mayonnaise ស្រស់ ប៉ាតេថ្លើម ត្រសក់ ជី ខ្ទឹមស។ នំប៉័ងមានសំបកស្តើង និងស្នូលទន់ ។ អាស្រ័យលើតំបន់នីមួយៗ នំប៉័ងវៀតណាមមានគ្រឿងផ្សំ និងរបៀបកែច្នៃផ្សេងៗគ្នា។

សូមបញ្ជាក់ដែរថា រាល់រូបមន្តកែច្នៃម្ហូបអាហារដែលបានបង្ហោះនៅលើគេហទំព័រនេះត្រូវបានអ្នកជំនាញ និងអ្នកកាសែតវាយតម្លៃខ្ពស់ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កៀងគរការឧបត្ថម្ភអន្តរជាតិសម្រាប់ជនរងគ្រោះដោយសារ​​ធាតុគីមី​ពុល​ពណ៌លឿងទុំ/ឌីអុកស៊ីន

កៀងគរការឧបត្ថម្ភអន្តរជាតិសម្រាប់ជនរងគ្រោះដោយសារ​​ធាតុគីមី​ពុល​ពណ៌លឿងទុំ/ឌីអុកស៊ីន

អស់រយៈពេល ១០ ឆ្នាំកន្លងមកនេះ ធនធានដែលកៀងគរបានពីកាណាលអន្តរជាតិសម្រាប់ជនរងគ្រោះនៃសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន សម្រេចបានលទ្ធផលគួរឱ្យលើកទឹកចិត្តជាច្រើន។

Top