• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នៅសម័យប្រជុំលើកទី៦ រដ្ឋសភានឹងធ្វើការវាយតម្លៃពាក់កណ្តាលអាណត្តិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម

បន្តកម្មវិធីនៃសម័យប្រជុំលើកទី២៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាវៀតណាមរសៀលថ្ងៃទី១៤ កក្កដា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបូកសរុបសម័យប្រជុំលើកទី៥ និងផ្តល់មតិយោបល់បឋមលើការរៀបចំសម័យប្រជុំរដ្ឋសភាលើកទី៦។
ទិដ្ឋភាពនៃកិច្ចប្រជុំនេះ។ រូបថត៖ VNA

អគ្គលេខាធិការរដ្ឋសភា លោក Bui Van Cuong ប្រធានខុទ្ទកាល័យរដ្ឋសភាបានប្រកាសលទ្ធផលនៃសម័យប្រជុំលើកទី៥ ហើយបានចង្អុលបង្ហាញនូវចំណុចខ្វះខាតដែលត្រូវការដោះស្រាយដូចជា៖ ការបញ្ជូនឯកសារនៃសេចក្ដីព្រាងច្បាប់មួយចំនួននៅតែយឺត; ចម្លើយមួយចំនួនចំពោះសំណួរដេញដោលនៅតែមានលក្ខណៈទូទៅ មិនចំខ្លឹមសារស្នូលនៃសំណួរ មិនទាន់លើកឡើងដំណោះស្រាយដ៏មានប្រសិទ្ធភាពដើម្បីដោះស្រាយបញ្ហា។

ទាក់ទងនឹងសម័យប្រជុំលើកទី៦ រដ្ឋសភាគ្រោងនឹងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៩ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ចំនួន៨; ពិចារណា និងសម្រេចលើបញ្ហាសេដ្ឋកិច្ច-សង្គម និងថវិការដ្ឋក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤; របាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិ ស្តីពីការអនុវត្តផែនការ៥ឆ្នាំដំណាក់កាលឆ្នាំ២០២១-២០២៥ លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ការវិនិយោគសាធារណៈរយៈពេលមធ្យម ហិរញ្ញវត្ថុជាតិ ការខ្ចីនិងសងបំណុលសាធារណៈ និងបញ្ហាសំខាន់ៗផ្សេងទៀត។ សម័យប្រជុំលើកទី៦របស់រដ្ឋសភាត្រូវគ្រោងនឹងប្រព្រឹត្តទៅក្នុងរយៈពេល២៣ថ្ងៃដោយបើកនៅថ្ងៃច័ន្ទទី២៣ខែតុលាខាងមុខ។

ក្នុងសុន្ទរកថាបិទសម័យប្រជុំលើកទី ២៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឱ្យគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបង្ហើយសេចក្តីសម្រេចចិត្តស្តីពីការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ស្រុក និងឃុំ ដំណាក់កាល ២០២៣ - ២០៣០ ហើយត្រៀមរៀបចំឱ្យបានល្អសម្រាប់កិច្ចប្រជុំសមាជិករដ្ឋសភាឯកទេសនៅខែសីហាខាងមុខ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហរដ្ឋអាមេរិក

បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហរដ្ឋអាមេរិក

នាព្រឹកថ្ងៃទី ២២ ខែមិថុនា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីស្តីទីនៃក្រសួងកងទ័ពជើងទឹកសហរដ្ឋអាមេរិក លោក ហ៊ុង កៅ និងគណៈប្រតិភូ ក្នុងឱកាសចូលរួមកម្មវិធីភាពជាដៃគូប៉ាស៊ីហ្វិក - មិត្តភក្តិប៉ាស៊ីហ្វិក ឆ្នាំ ២០២៦ (PP-PF២៦)។

Top