• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នៅយប់ថ្ងៃទី ៣១ ខែសីហា វៀតណាមរកឃើញករណីឆ្លងកូវីដ ១៩ ថ្មី ចំនួន ១២.៦០៧ នាក់

នៅថ្ងៃដដែល អ្នកជំងឺកូវីដ ១៩ ចំនួន ១០.០៤៤ នាក់បន្ថែមទៀតត្រូវបានប្រកាសជាសះស្បើយដែលធ្វើឱ្យចំនួនករណីសរុបជាសះស្បើយឡើងដល់ ២៣៨.៨៦០ នាក់។

គិតត្រឹមម៉ោង ១៧ ថ្ងៃទី ៣០ ខែសីហា ដល់ម៉ោង ១៧ ថ្ងៃទី ៣១ ខែសីហា វៀតណាមរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ១២.៦០៧ ករណី ដែលក្នុងនោះ អ្នកជំងឺ ១៦ ជាករណីនាំចូល និងអ្នកជំងឺចំនួន ១២.៥៩១ ជាករណីឆ្លងក្នុងប្រទេស នៅទីក្រុងហូជីមិញ (៥.៤៤៤ ករណី),  Binh Duong (៤.៥៣០ ករណី) ទីក្រុងហាណូយ (៧៧ ករណី)។ រហូតមកទល់ពេលនេះ វៀតណាមបានរកឃើញករណីឆ្លងកូវីដ ១៩ ចំនួន ៤៦២.០៩៦ ករណី។

នៅថ្ងៃដដែល អ្នកជំងឺកូវីដ ១៩ ចំនួន ១០.០៤៤ នាក់បន្ថែមទៀតត្រូវបានប្រកាសជាសះស្បើយដែលធ្វើឱ្យចំនួនករណីសរុបជាសះស្បើយឡើងដល់ ២៣៨.៨៦០ នាក់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សមាគមជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីនវៀតណាមទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទីពីរ

សមាគមជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីនវៀតណាមទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទីពីរ

នាព្រឹកថ្ងៃទី៤ ខែសីហា នៅទីក្រុងហាណូយ សមាគមជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីនវៀតណាមបានរៀបចំពិធីទទួលគ្រឿងឥស្សរិយយសថ្នាក់ទីពីរដែលផ្តល់ដោយប្រធានរដ្ឋ ក្នុងឱកាសខួបលើកទី ៦៥ នៃគ្រោះមហន្តរាយសារធាតុគីមីពុលពណ៌លឿងទុំវៀតណាម (១០ សីហា ១៩៦១ - ១០ សីហា ២០២៦) និងឆ្លើយតបទៅនឹងទិវាជនរងគ្រោះនៃសារធាតុគីមីពុលពណ៌លឿងទុំ (ថ្ងៃទី១០ ខែសីហា)។ តាងនាមលោកប្រធានរដ្ឋវៀតណាម អញ្ជើញប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ២ ដល់សមាគម ជនរងគ្រោះដោយសារធាតុគីមីពណ៌លឿងទុំ/ឌីអុកស៊ីនវៀតណាម លោក ង្វៀន ភីឡុង អនុប្រធានគណៈកម្មាធិក

Top