• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នៅពាក់កណ្តាលខែមិថុនា ឥណពន្ធនៃសេដ្ឋកិច្ចទាំងមូល ឈានដល់ប្រហែល ៥២៣,៨ ពាន់លានដុល្លារ

នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ធនាគារជាតិវៀតណាមបានរៀបចំសន្និសីទសារព័ត៌មានមួយដើម្បីជូនដំណឹងអំពីលទ្ធផលនៃការគ្រប់គ្រងគោលនយោបាយរូបិយវត្ថុ និងសកម្មភាពរបស់ធនាគារក្នុងរយៈពេល ៦ ខែដើមឆ្នាំ។

ទិដ្ឋភាពនៃសន្និសីទកាសែត (រូបថត៖ VOV)

ថ្លែងមតិក្នុងសន្និសីទកាសែត ទេសាភិបាលរងអចិន្ត្រៃយ៍នៃធនាគាររដ្ឋ   លោក Dao Minh Tu បានឲ្យដឹងថា ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ ធនាគាររដ្ឋវៀតណាមបានអនុវត្តប្រកបដោយសមកាលកម្មនូវដំណោះស្រាយសម្រាប់ការគ្រប់គ្រងគោលនយោបាយរូបិយវត្ថុ និងសកម្មភាពធនាគារ។ គិតត្រឹមថ្ងៃទី ១៥ ខែមិថុនា ឥណពន្ធនៃសេដ្ឋកិច្ចទាំងមូលសម្រេចបានប្រហែល ៥២៣,៨ ពាន់លានដុល្លារអាមេរិក កើនឡើង ៨,៩៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដើម្បីបន្តអនុវត្ត គោលនយោបាយរបស់រដ្ឋសភា រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីនៃការកាត់បន្ថយអត្រាការប្រាក់កម្ចី ដើម្បីដោះស្រាយការលំបាកសម្រាប់សេដ្ឋកិច្ច អាជីវកម្ម និងប្រជាជន ចាប់ពីខែមីនាដល់ខែមិថុនា ធនាគាររដ្ឋវៀតណាមបានកែសម្រួលជាបន្តបន្ទាប់ កាត់បន្ថយការប្រាក់ ៤ ដង ជាមួយនឹងការថយចុះ ០,៥ - ២,០% ក្នុងមួយឆ្នាំ។ លោក Dao Minh Tu បានឲ្យដឹងថា៖ ក្នុងខែដំបូងនៃឆ្នាំនេះ ដោយ សារផលប៉ះពាល់ពហុវិមាត្រ ទីមួយគឺជាការលំបាករបស់វៀតណាមបន្ទាប់ពីរយៈពេល ២ឆ្នាំនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ទីពីរគឺការប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក នៅតែមានភាពស្មុគស្មាញ ទំនិញឥណទានរបស់ធនាគារក៏រងផលប៉ះពាល់ផងដែរ។ យ៉ាងណាមិញ នៅតែមានគោលដៅធំៗ ដែលធនាគាររដ្ឋអាចធានាបាន នោះគឺ៖ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា តម្លៃរូបិយប័ណ្ណត្រូវបានរក្សាស្ថិរភាព អត្រាការប្រាក់ត្រូវបានគ្រប់គ្រងយ៉ាងខ្លាំង

ធនាគាររដ្ឋបានឲ្យដឹងថា ខ្លួននឹងបន្តធ្វើការជាមួយធនាគារពាណិជ្ជកម្ម ដោយជំរុញឱ្យស្ថាប័នឥណទានកាត់បន្ថយការចំណាយ ដើម្បីរក្សាស្ថិរភាពអត្រាការប្រាក់កម្ចី ដើម្បីគាំទ្រដល់អាជីវកម្មឱ្យស្តារឡើងវិញ និងអភិវឌ្ឍផលិតកម្ម អាជីវកម្ម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បងប្អូនជនជាតិខ្មែរអភិរក្សនិងផ្សព្វផ្សាយតម្លៃនៃសិល្បៈល្ខោនយីកេ

បងប្អូនជនជាតិខ្មែរអភិរក្សនិងផ្សព្វផ្សាយតម្លៃនៃសិល្បៈល្ខោនយីកេ

សិល្បៈល្ខោនយីកេ ដែលសហគមន៍ជនជាតិខ្មែរណាមបូហៅដោយឈ្មោះផ្សេងទៀតថា ល្ខោនទ្រើងឃ្លោក នោះ គឺជាអាហារខាងស្មារតីដែលមិនអាចខ្វះបានសម្រាប់ប្រជាជននៅមូលដ្ឋាន។ ឆ្លងកាត់រយៈពេលជាង ១០០ ឆ្នាំនៃការបង្កើត និងការអភិវឌ្ឍនោះ ទម្រង់សិល្បៈប្រពៃណី ដែលត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិនេះ នៅតែត្រូវបានបងប្អូនជនជាតិខ្មែរណាមបូ អភិរក្ស និងផ្សព្វផ្សាយពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងគុណតម្លៃដ៏ល្អប្រសើរ។

Top