• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នា​ថ្ងៃទី ៦ ខែវិច្ឆិកា រដ្ឋសភាវៀតណាមនឹង​​ចាប់ផ្តើមការ​សួរដេញដោលសមាជិករដ្ឋាភិបាល

នាយករដ្ឋមន្រ្តី លោក Pham Minh Chinh និងសមាជិករដ្ឋាភិបាលវៀតណាមជាង ២០ នាក់ នឹងអញ្ជើញឆ្លើយសំណួរដេញដោលនៅរដ្ឋសភាចាប់ពីព្រឹកថ្ងៃថ្ងៃទី ៦ ខែវិច្ឆិកា រហូតដល់ព្រឹកថ្ងៃទី ៨ ខែវិច្ឆិកា។

សម័យសួរដេញដោលប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ៦ រដ្ឋសភានីតិកាលទី១៥ ហើយត្រូវបានផ្សាយផ្ទាល់នៅលើទូរទស្សន៍ និងរលកវិទ្យុ សម្រាប់ម្ចាស់បោះឆ្នោតនិងប្រជាជនទូទាំងប្រទេសតាមដាន។

សម័យប្រជុំលើកទី៦ នៃរដ្ឋសភានីតិកាលទី១៥។ រូបថត៖ VNA

យោងតាមកម្មវិធីសួរដេញដោលនិងឆ្លើយសំណួរដេញដោលដែលខុទ្ទកាល័យរដ្ឋសភាបានប្រកាសកាលពីរសៀលថ្ងៃទី ៤ ខែវិច្ឆិកា សមាជិករដ្ឋសភានឹងសួរដេញដោលអំពីការអនុវត្តការសន្យារបស់សមាជិករដ្ឋាភិបាល និងប្រធានផ្នែក តាមសេចក្តីសម្រេចចិត្តចំនួន ១០ របស់រដ្ឋសភានីតិកាលទី ១៤ និងទី ១៥ ។

ជាក់ស្តែង សមាជិករដ្ឋសភានឹងសួរដេញដោលសមាជិករដ្ឋាភិបាលលើក្រុមវិស័យដូចជា៖ ផែនការនិងវិនិយោគ ហិរញ្ញវត្ថុ ធនាគារ ហើយបន្ទាប់មកគឺក្រុមវិស័យឧស្សាហកម្មនិងពាណិជ្ជកម្ម កសិកម្មនិងអភិវឌ្ឍន៍ជនបទ គមនាគមន៍ដឹកជញ្ជូន សំណង់ ធនធាននិងបរិស្ថាន។ ក្រុមវិស័យបន្ទាប់ត្រូវបានសួរដេញដោលគឺ៖ យុត្តិធម៌ កិច្ចការផ្ទៃក្នុង សន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម អធិការកិច្ច តុលាការ អយ្យការ និងសវនកម្ម។ ក្រុមវិស័យសួរដេញដោលចុងក្រោយគឺ៖ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា អប់រំនិងបណ្តុះបណ្តាល វប្បធម៌ កីឡា និងទេសចរណ៍ សុខាភិបាល ពលកម្ម យុទ្ធជនពិការនិងសង្គមកិច្ច ព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ។

នៅចុងបញ្ចប់នៃសម័យសួរដេញដោល នាព្រឹកថ្ងៃទី ៨ ខែវិច្ឆិកា នាយករដ្ឋមន្រ្តី លោក Pham Minh Chinh នឹងរាយការណ៍ពន្យល់ បំភ្លឺបញ្ហាពាក់ព័ន្ធ និងឆ្លើយការសួរដេញដោលរបស់សមាជិករដ្ឋសភា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top