• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាំយកបុណ្យសំពះព្រះខែជូនដល់កុមារដែលមានស្ថានភាពពិសេស

កម្មវិធីនេះមានគោលបំណងគាំទ្រ និងថែទាំកុមារពីគ្រួសារក្រីក្រ កុមារនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ; កុមារដែលមានជំងឺធ្ងន់ធ្ងរ កុមារកំព្រា កុមារដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩។ កុមារចំនួន ៣៥០ នាក់ មកពី ស្រុក ក្រុង ចំនួន ៩ ទូទាំងខេត្ត បានចូលរួមក្នុងកម្មវិធីនេះ។
  កម្មវិធីវប្បធម៌ដើម្បីអបអរសាទរពិធីបុណ្យតេត Trung thu ឆ្នាំ ២០២២ នៅខេត្ត Thai Nguyen (រូបថត៖ baothainguyen.vn)  
  ថ្នាក់ដឹកនាំសមាគមកិច្ចការពារជនពិការ និងកុមារកំព្រាវៀតណាម និងសមាគមការពារជនពិការ និងការពារសិទ្ធិកុមារខេត្ត Thai Nguyen ជូនកង់ដល់សិស្សានុសិស្ស (រូបថត៖ baothainguyen.vn)  
  ថ្នាក់ដឹកនាំសមាគមកិច្ចការពារជនពិការ និងកុមារកំព្រាវៀតណាម និងសមាគមការពារជនពិការ និងការពារសិទ្ធិកុមារខេត្ត Thai Nguyen ជូនកង់ដល់សិស្សានុសិស្ស (រូបថត៖ baothainguyen.vn)  

នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្ត Thai Nguyen គណៈកម្មាធិការដឹកនាំកិច្ចការពារ និងថែទាំកុមារខេត្ត Thai Nguyen បានសម្របសម្រួលជាមួយសមាគមការពារជនពិការ និងកុមារកំព្រាវៀតណាម រួមជាមួយក្រុមហ៊ុនចំកាត់ Samsung Electronics Vietnam - Thai Nguyen រៀបចំបុណ្យតេត Trung thu (ពិធីបុណ្យសំពះព្រះខែ- បុណ្យព្រះច័ន្ទពេញបូណ៌មី) ក្រោមប្រធានបទ “សរទរដូវនៃមិត្តភាព - សរទរដូវនៃសេចក្តីស្រឡាញ់” ។ កម្មវិធីនេះមានគោលបំណងគាំទ្រ និងថែទាំកុមារពីគ្រួសារក្រីក្រ   កុមារនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ; កុមារដែលមានជំងឺធ្ងន់ធ្ងរ កុមារកំព្រា កុមារដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩។ កុមារចំនួន ៣៥០ នាក់ មកពី ស្រុក ក្រុង ចំនួន ៩ ទូទាំងខេត្ត បានចូលរួមក្នុងកម្មវិធីនេះ។

នាយប់ថ្ងៃទី៩ ខែកញ្ញា សហព័ន្ធសហជីពពលកម្មទីក្រុង Da Nang បានរៀបចំកម្មវិធីមួយឈ្មោះថា “រាត្រីនៃពិធីបុណ្យព្រះច័ន្ទពេញបូណ៌មី” ដើម្បីផ្តល់អំណោយដល់កុមារដែលជាកូនរបស់សមាជិកសហជីព កម្មករ ដែលមានស្ថានភាពលំបាក។ ពិធីបុណ្យតេតព្រះច័ន្ទពេញបួណ៌មីឆ្នាំនេះ គណៈកម្មាធិការប្រជាជនទីក្រុង Da Nang សមាគម និងសហជីពបានរៀបចំប្រគល់អំណោយជិត ១៥ ម៉ឺនកញ្ចប់សម្រាប់ជាអំណោយជូនកុមារក្រីក្រ។ Tran Pham Nhu Y មកពីខ័ណ្ឌ Thanh Khe ទីក្រុង Da Nang បានចែករំលែកថា៖ “ខ្ញុំអាចទៅកាន់មជ្ឈមណ្ឌលវប្បធម៌ដើម្បីទទួលអំណោយបុណ្យតេត Trung thu ពីពូៗ មីងៗ ខ្ញុំមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់។ គួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់នៅពេលដែលខ្ញុំទៅមើលការសម្តែងការរាំម៉ុងសាយ និងការសម្តែងសៀកគួរឲ្យទាក់ទាញណាស់”។

នៅខេត្ត Soc Trang កងទ័ពការពារព្រំដែនខេត្តបានរៀបចំសកម្មភាពជាច្រើនដើម្បីជួយកុមារជួបការលំបាកនៅតំបន់ដាច់ស្រយាល និងព្រំដែនបានរីករាយជាមួយពិធីបុណ្យសំពះព្រះខែ តាមរយៈកម្មវិធី “រាត្រីព្រះច័ន្ទសម្រាប់កុមារ”។ លោកវរសេនីយ៍ឯក Nguyen Hung Anh អនុប្រធានផ្នែកនយោបាយនៃប៉ុស្តិ៍ការពារព្រំដែន Vinh Hai កងទ័ពការពារព្រំដែន Soc Trang បានឲ្យដឹងថា៖ “កុមារនៅទីនេះភាគច្រើនជាជនជាតិភាគតិចដែលមានស្ថានភាពលំបាក និងមិនអាចមានលទ្ធភាពរៀបចំពិធីបុណ្យ Trung thu បានឡើយ។ តាមនោះ គណៈកម្មាធិការបក្ស និងគណៈកម្មាធិការបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន Vinh Hai បានរៀបចំពិធីបុណ្យ Trung thu ដើម្បីជួយឲ្យប្អូនៗកុមារអំណររាត្រីព្រះច័ន្ទពេញបរមីប្រកបដោយភាពរីករាយ។ ចំពោះប្អូនៗ ដែលរស់នៅឆ្ងាយពីអង្គភាព យើងបានបញ្ជូនកម្មាភិបាលយុទ្ធជន ទៅកាន់កន្លែងទាំងនោះដើម្បីផ្តល់អំណោយផងដែរ”។

នាយប់ថ្ងៃទី ៩ ខែកញ្ញា កុមារជាង ៥០០ នាក់នៅឃុំ La Da ស្រុក Ham Thuan Bac ខេត្ត Binh Thuan បានជួបជុំគ្នារីករាយ "រាត្រីនៃពិធីបុណ្យព្រះច័ន្ទពេញបូណ៌មី" និងអំណរបុណ្យតេត Trung thu។ ក្នុងកម្មវិធី សម្ព័ន្ធយុវជនខេត្ត Binh Thuan បានប្រគល់អំណោយជាង ១០០០ កញ្ចប់ដល់សិស្សានុសិស្សគ្រប់កម្រិត និងអាហារូបករណ៍ចំនួន ៣៥ ចំណែក ដល់កុមារដែលមានស្ថានភាពលំបាក ជំនះការលំបាកក្នុងការសិក្សាល្អក្នុងឃុំ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top