• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាំបុណ្យតេតទៅកាន់តំបន់ឆ្ងាយដាច់ស្រយាលនិងតំបន់ដែលរងការខូចខាតដោយព្យុះទីហ្វុងយ៉ាហ្គី

កម្មវិធីនេះរួមមានសកម្មភាពដូចជា៖ ពិនិត្យសុខភាព ចែកថ្នាំឱសថដោយឥត គិតថ្លៃ ផ្សារបុណ្យតេតសប្បុរសធម៌ ការជូនអំណោយជាង ១០០០ កញ្ចប់ដល់គ្រួសារ ដែលមានស្ថានភាពលំបាក កុមារ សិស្សានុសិស្សក្រីក្រ (តម្លៃចាប់ពី ៥០ ម៉ឺនដុង (២០ ដុល្លារ)/កញ្ចប់អំណោយឡើងទៅ)។
រគល់អំណោយបុណ្យតេតជូនប្រជាពលរដ្ឋនៅឃុំព្រំដែន A Lu និង Y Ty ស្រុក Bat Xat។ (រូបថត៖ Huong Thu/TTXVN)

កាលពីថ្ងៃទី ៣ ខែមករា នៅឃុំ A Lu ស្រុក Bat Xat ខេត្ត Lao Cai បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជន ស្រុក Bat Xat និងកាកបាទក្រហមខេត្ត ដើម្បីរៀបចំកម្មវិធី “និទាឃរដូវកក់ក្ដៅសម្រាប់ ប្រជាជនតំបន់ព្រំដែន” នៅឃុំព្រំដែនចំនួនពីរគឺ A Lu និង Y Ty។ នេះគឺជាឃុំចំនួនពីរ ក្នុងចំណោមឃុំដែលបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារព្យុះទីហ្វុងយ៉ាហ្គីកាលពីខែកញ្ញាឆ្នាំមុន។
កម្មវិធីនេះរួមមានសកម្មភាពដូចជា៖ ពិនិត្យសុខភាព ចែកថ្នាំឱសថដោយឥត គិតថ្លៃ ផ្សារបុណ្យតេតសប្បុរសធម៌ ការជូនអំណោយជាង ១០០០ កញ្ចប់ដល់គ្រួសារ ដែលមានស្ថានភាពលំបាក កុមារ សិស្សានុសិស្សក្រីក្រ (តម្លៃចាប់ពី ៥០ ម៉ឺនដុង (២០ ដុល្លារ)/កញ្ចប់អំណោយឡើងទៅ)។ ទន្ទឹមនឹងនោះ ក៏មានសកម្មភាពវេចនំអន្សម ការផ្លាស់ប្តូរវប្បធម៌និងសិល្បៈ ការរៀបចំល្បែងប្រជាប្រិយ... ក្នុងបំណងបង្កើត បរិយាកាសនិទាឃរដូវដ៏សប្បាយរីករាយសម្រាប់ប្រជាជន។
ក្នុងពេលជាមួយគ្នានោះ ក្នុងរយៈពេល ២ ថ្ងៃ (ថ្ងៃទី ២ - ៣ មករា) នៅឃុំដាច់ ស្រយាល Cu Ne ស្រុក Krong Buk ខេត្ត Dak Lak គណៈកម្មាធិការរណសិរ្សមាតុភូមិ ឃុំ Cu Ne ស្រុក Krong Buk បានសម្របសម្រួលជាមួយអង្គភាពនានា រៀបចំកម្មវិធី "បុណ្យតេតជូនកុមារ"។ លោក Y Phi Kpă ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាមឃុំ Cu Ne បានឲ្យដឹងថា៖ “ការរៀបចំកម្មវិធី “បុណ្យតេតជូនកុមារ” រួមមានសកម្មភាពដូចជា៖ ការវេចនំអន្សម ការផ្លាស់ប្ដូរវប្បធម៌ជាមួយជនជាតិ Ede ការសម្តែងសិល្បៈ ដុតភ្លើងបោះជំរុំ និងការប្រគល់អំណោយជូនសិស្សានុសិស្សដែលមានស្ថានភាពលំបាកក្នុងឃុំផងដែរ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top