• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាំបុណ្យតេតជូនដល់ប្រជាជនក្រីក្រនៅតំបន់ខ្ពង់រាបនៃខេត្ត សឺនឡា

ដើម្បីអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម និងត្រៀមទទួលអំណរបុណ្យតេតប្រពៃណីឆ្នាំ ២០២៦ កាលពីថ្ងៃទី ២៧ ខែមករា វិទ្យាស្ថានវិទ្យាសាស្ត្រយោធា បានធ្វើជាអធិបតីនិងសហការជាមួយអង្គភាពផ្សេងទៀត ដើម្បីរៀបចំកម្មវិធី "និទាឃរដូវព្រំដែន" ឆ្នាំ ២០២៦ នៅឃុំ Chieng Son និង Long Sap ខេត្តសឺនឡា។
ក្រុមការងារប្រគល់អំណោយដល់សិស្សក្រីក្រប៉ុន្តែរៀនសូត្រពូកែនៅក្នុងឃុំ Chieng Son ក្នុងឱកាសបុណ្យតេតជិតមកដល់។ (រូបថត៖ VOV)

នៅក្នុងកម្មវិធី ក្រុមការងារបានប្រគល់អំណោយជិត ៨០០ ចំណែក ដែលមានតម្លៃសរុបជាង ៥៣ ពាន់ដុល្លារអាមេរិក ដល់គ្រួសារគោលនយោបាយ ជនមានគុណូបការៈចំពោះបដិវត្តន៍ គ្រួសារដែលស្ថិតក្នុងស្ថានភាពលំបាក និងសិស្សក្រីក្រប៉ុន្តែរៀនសូត្រពូកែ; ប្រគល់អំណោយដ៏មានអត្ថន័យដល់ភ្នាក់ងារ អង្គភាព សាលាមត្តេយ្យ សាលាបឋមសិក្សា និងសាលាមធ្យមសិក្សាមួយចំនួននៅក្នុងឃុំ Chieng Song និង Long Sap ក្នុងឱកាសបុណ្យតេតជិតមកដល់។

ថ្លែងនៅក្នុងពិធីនេះ លោកឧត្តមសេនីយ៍ត្រី ង្វៀន ឌីញជុង ស្នងការនយោបាយនៃវិទ្យាស្ថានវិទ្យាសាស្ត្រយោធា បានមានប្រសាសន៍ថា៖ “កម្មវិធី «និទាឃរដូវព្រំដែន» គឺជាសកម្មភាពមួយដែលមានអត្ថន័យផ្នែកនយោបាយ សង្គម និងមនុស្សសាស្ត្រយ៉ាងជ្រាលជ្រៅ ជាការបញ្ជាក់យ៉ាងច្បាស់លាស់អំពីគោលជំហរ គោលមាគ៌ារបស់បក្ស និងគោលនយោបាយរបស់រដ្ឋដែលឆ្ពោះទៅប្រជាជន និងកងកម្លាំងប្រដាប់អាវុធនៅតំបន់ព្រំដែនរបស់មាតុភូមិ នៅពេលបុណ្យតេតមកដល់ម្ដងៗ”។

រីឯខ្លួនវិញ លោក ឡេ ត្រុងប៊ិញ លេខាគណៈកម្មាធិការបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនឃុំ Chieng Son បានអះអាងថា៖ “កម្មវិធី «និទាឃរដូវព្រំដែន» មិនត្រឹមតែនាំមកនូវអំណោយសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត វានាំមកនូវមនោសញ្ចេតនា ការចែករំលែក និងស្មារតីសាមគ្គីភាពរវាងកងទ័ពនិងប្រជាជន ដែលជាសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះប្រជាជននៅតំបន់ព្រំដែននៃមាតុភូមិ។ អំណោយទាំងនេះ នឹងរួមចំណែកជួយប្រជាជន ក្នុងតំបន់ឱ្យមានលក្ខខណ្ឌទទួលអំណរបុណ្យតេតយ៉ាងកក់ក្តៅ និងរីករាយ”៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

សហគ្រាសជប៉ុននៅវៀតណាម ទទួលបានប្រាក់ចំណេញខ្ពស់បំផុតក្នុងរយៈពេល ១៥ ឆ្នាំ

សហគ្រាសជប៉ុននៅវៀតណាម ទទួលបានប្រាក់ចំណេញខ្ពស់បំផុតក្នុងរយៈពេល ១៥ ឆ្នាំ

លទ្ធផលនៃការស្ទង់មតិថ្មីបំផុតបានបង្ហាញថា អត្រានៃសហគ្រាសជប៉ុនដែលកំពុងប្រតិបត្តិការនៅវៀតណាម ដែលត្រូវបានគេព្យាករណ៍ថា ទទួលបានប្រាក់ចំណេញក្នុងឆ្នាំ ២០២៥ គឺ ៦៧,៥% ដែលកើនឡើង ៣,៤ ពិន្ទុភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។

Top