• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាំបុណ្យតេតកក់ក្ដៅដល់អ្នកជំងឺធានារ៉ាប់រងសុខាភិបាល ដែលមានស្ថានភាពរស់នៅលំបាក

កម្មវិធីបានផ្តល់អំណោយដល់អ្នកជំងឺដែលមានស្ថានភាពលំបាក ដោយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅតាមមន្ទីរពេទ្យទូទាំងប្រទេស។
  កម្មវិធីនាំបុណ្យតេតកក់ក្ដៅដល់អ្នកជំងឺធានារ៉ាប់រងសុខាភិបាល ដែលមានស្ថានភាពរស់នៅលំបាក - និទាឃរដូវឆ្នាំ ២០២៣  

នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ធានារ៉ាប់រងសង្គមវៀតណាម បានរៀបចំកម្មវិធីនាំបុណ្យតេតកក់ក្ដៅដល់អ្នកជំងឺធានារ៉ាប់រងសុខាភិបាល ដែលមានស្ថានភាពរស់នៅលំបាក - និទាឃរដូវឆ្នាំ ២០២៣។

កម្មវិធីបានផ្តល់អំណោយដល់អ្នកជំងឺដែលមានស្ថានភាពលំបាក ដោយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅតាមមន្ទីរពេទ្យទូទាំងប្រទេស។ នៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី ៣០ ធ្នូ ឆ្នាំ ២០២២ មក ក្រុមការងារនៃធានារ៉ាប់រងសង្គមវៀតណាមបានចុះតាមមន្ទីរពេទ្រនៅថ្នាក់មជ្ឈឹម ដើម្បីផ្តល់អំណោយជូនអ្នកជំងឺក្រីក្រ។ លោក Nguyen The Manh អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងសង្គមវៀតណាមបានចែករំលែកថា៖

“យើងខ្ញុំសង្ឃឹមថា អំណោយតិចតូចដែលឧបត្ថម្ភដោយកម្មាភិបាល បុគ្គលិក និងពលករនៃផ្នែកធានារ៉ាប់រងសង្គមវៀតណាមនឹងជួយបំភ្លឺក្ដីជឿជាក់ ក្តីសង្ឃឹមដល់អ្នកជំងឺ ដើម្បីទទួលអំណរបុណ្យតេតយ៉ាងសប្បាយរីករាយ ភាពកក់ក្តៅ និងពោរពេញទៅដោយក្តីស្រឡាញ់។ យើងខ្ញុំមិនត្រឹមតែផ្តល់អំណោយដ៏កក់ក្តៅដល់អ្នកជំងឺប៉ុណ្ណោះទេ ថែមទាំងចែករំលែកការយោគយល់ ចែករំលែកភាពកក់ក្តៅរបស់មនុស្សជាតិ ហើយជាសកម្មភាពបន្តប្រពៃណីដ៏ល្អប្រពៃរបស់ប្រជាជាតិ ប្រកបដោយអត្ថន័យនៃមនុស្សជាតិ “ស្រលាញ់មនុស្សដូចជាស្រឡាញ់ខ្លួនឯង” ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

Google គ្រុប ត្រៀមខ្លួនជាស្រេចរួមដំណើរជាមួយវៀតណាមក្នុងការផ្លាស់ប្តូរឌីជីថល

Google គ្រុប ត្រៀមខ្លួនជាស្រេចរួមដំណើរជាមួយវៀតណាមក្នុងការផ្លាស់ប្តូរឌីជីថល

នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ សាស្ត្រាចារ្យ បណ្ឌិត Nguyen Xuan Thang នាយកបណ្ឌិត្យសភានយោបាយជាតិហូជីមិញ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមបានជួបធ្វើការជាមួយលោក Doron Avnin អនុប្រធានក្រុមហ៊ុន Google គ្រុបទទួលបន្ទុកទំនាក់ទំនងរដ្ឋាភិបាល និងគោលនយោបាយសាធារណៈសម្រាប់ទីផ្សារដែលកំពុងរីកចម្រើន។

Top