• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាំទំហំពាណិជ្ជកម្មវៀតណាម-កម្ពុជាឡើងដល់២០ពាន់លានដុល្លារក្នុងពេលឆាប់ៗខាងមុខ

នាល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅនៅទីស្នាក់ការរដ្ឋាភិបាល នៃរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោកហ្វាម មិញ ជិញ បានអញ្ជើញទទួលជួបជាមួយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសបំពេញបេសកកម្មចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញទទួលជួបលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅវៀតណាម (រូបថត៖ Lai Hoa/VOV)

នៅទីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានចាត់ទុកថា កិច្ចព្រមព្រៀងជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរដ្ឋាភិបាលវៀតណាមនិងរាជរដ្ឋាភិបាលកម្ពុជា ដំណាក់កាល ២០២៥ - ២០២៦ គឺជាឯកសារច្បាប់ដ៏សំខាន់ បង្កលក្ខណៈងាយស្រួលសម្រាប់ពាណិជ្ជកម្មតាមរយៈពន្ធគយអនុគ្រោះ ទាញយកការបំពេញបន្ថែមនៃសេដ្ឋកិច្ចទាំងពីរ បង្កើនការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ បង្កើតមូលដ្ឋានសម្រាប់ប្រទេសទាំងពីរសម្រេចបានគោលដៅនាំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២០ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសទាំងពីរបន្តបង្កើតកិច្ចព្រមព្រៀងកម្រិតខ្ពស់; ជំរុញការតភ្ជាប់សេដ្ឋកិច្ចរវាងសេដ្ឋកិច្ចទាំងពីរ តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងវិនិយោគ។

ជាកិច្ចឆ្លើយតប រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោកស្រី ចម និម្មល បានអះអាងថា ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម និងក្រសួងពាណិជ្ជកម្មកម្ពុជា នឹងខិតខំធ្វើឲ្យទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២០ ពាន់លានដុល្លារអាមេរិក នាពេលឆាប់ៗនេះ រួមចំណែកដល់ការអភិវឌ្ឍពាណិជ្ជកម្មទ្វេភាគីក្នុងតំបន់អាស៊ាន និងពិភពលោក៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

ព្រះសារីរិកធាតុរបស់ព្រះពុទ្ធបានមកដល់ប្រទេសវៀតណាមនាថ្ងៃទី ២ ឧសភា

ព្រះសារីរិកធាតុរបស់ព្រះពុទ្ធបានមកដល់ប្រទេសវៀតណាមនាថ្ងៃទី ២ ឧសភា

ព្រះសារីរិកធាតុរបស់ព្រះពុទ្ធដែលជារតនសម្បត្តិមួយរបស់ប្រទេសឥណ្ឌាបានមកដល់ប្រទេសវៀតណាមនៅថ្ងៃទី ២ ឧសភា ដើម្បីដាក់តាំងបង្ហាញក្នុងឱកាសមហាពិធីវិសាខបូជារបស់អង្គការសហប្រជាជាតិ (Vesak) ឆ្នាំ ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហូជីមិញចាប់ពីថ្ងៃទី ៦-៨ ខែឧសភា។

Top