• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាំទំនាក់ទំនងរវាងសភាទាំងពីរ ក្លាយជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងវៀតណាម-អូស្ត្រាលី

តបតាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man នាថ្ងៃទី២៤ ខែសីហា ប្រធានព្រឹទ្ធសភាអូស្ត្រាលី លោកស្រី Sue Lines បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែសីហា។
ប្រធានព្រឹទ្ធសភាអូស្ត្រាលី លោកស្រី Sue Lines។ រូបថត៖ Viet Duc/TTXVN

ចែករំលែកនៅមុនដំណើរទស្សនកិច្ចនេះ អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា លោកស្តី Le Thu Ha បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភាអូស្ត្រាលី Sue Lines មានសារសំខាន់ណាស់ ដោយរួមចំណែកលើកកំពស់ ធ្វើឲ្យជាក់ស្តែងនិងស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងសភាទាំងពីរ នាំទំនាក់ទំនងនេះឲ្យក្លាយជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - អូស្ត្រាលី។ សម្រាប់ភាគីអូស្ត្រាលី ដំណើរទស្សនកិច្ចនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់អូស្ត្រាលី លើទំនាក់ទំនងជាមួយវៀតណាម ដោយបញ្ជាក់ពីបំណងចង់ជំរុញទំនាក់ទំនងរវាងរដ្ឋសភាវៀតណាម និងសភាអូស្ត្រាលី ហើយជាសកម្មភាពអនុវត្តន៍កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ក្នុងដំណាក់កាលថ្មី ជាមួយនឹងអត្ថន័យថ្មីថ្មោងនិងស៊ីជម្រៅ តាមទិសដៅកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព។

ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានព្រឹទ្ធសភាអូស្ត្រាលី លោកស្រី Sue Lines នឹងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man; ជួបជាមួយនាយករដ្ឋមន្ត្រី លោក Pham Minh Chinh; ជួបសំដែងការគួរសមជាមួយអគ្គលេខាបក្សនិងជាប្រធានរដ្ឋ លោក To Lam; ចូលរួមវេទិការវៀតណាម-អូស្ត្រាលី ក្រោមប្រធានបទ ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ចែករំលែកទស្សនៈវិស័យនៃវិបុលភាព។ តាមផែនការ ប្រធានព្រឹទ្ធសភាអូស្ត្រាលី លោកស្រី Sue Lines ក៏នឹងមានដំណើរទស្សនកិច្ចការងារនៅខេត្ត Ninh Binh ខេត្ត Bac Ninh និងទីក្រុងហូជីមិញផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី៥៣

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី៥៣

សម័យប្រជុំលើកទី ៥៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២ ខែមករា នៅទីក្រុងហាណូយ។ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញថ្លែងមតិបើកសម័យប្រជុំ និងរួមជាមួយអនុប្រធានរដ្ឋសភាបានប្តូរវេនគ្នា ធ្វើជាអធិបតីក្នុងរបៀបវារៈនៃសម័យប្រជុំ។

Top