• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាវាការពារកងទ័ពជើងទឹកបង់ក្លាដែស មកបំពេញទស្សនកិច្ចមិត្តភាពនៅទីក្រុងហូជីមិញ


 លោកវរសេនីយ៍ឯក Mirza Mohammad Mehedi Hassan (ខាងឆ្វេងដៃ)
 

 នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ​២០១៩ នាវាការពារ BNS PROTTOY ចំណុះកងទ័ពជើងទឹកបង់ក្លាដែស ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក Mi​rza Mohammad Mehedi Hassan បានចូលចតនៅកំ​ពង់​ផែ Sai Gon ដើម្បីចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ចមិត្តភាពនៅទីក្រុងហូជីមិញចាប់ពីថ្ងៃទី៨ ដល់ ថ្ងៃទី ១១ ខែមេសា សំដៅរួ​ម​ចំណែក​ក្នុង​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ ក៏ដូចជាយល់ដឹងនិងទុកចិត្តគ្នាទៅវិញ​ទៅមក​រវាង​យោធា​របស់​ប្រទេស​ទាំង​ពីរ​។​

ក្នុង​អំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោកមេ​បញ្ជាការ​នាវា​នឹងចូល​ជួបសំ​ដែង​ការ​គួរ​សម​ជាមួយ​ថ្នាក់​ដឹក​នាំទីក្រុង​ហូជីមិញ និងមេបញ្ជាការដ្ឋានកង​ទ័ពជើងទឹកតំបន់ទី ២។ ​ភាគីទាំងពីរ​នឹង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​លើវិស័យ​មួយចំនួនដែល​មានការយកចិត្តទុកដាក់ដូចគ្នា។ នាវឹកនឹងចូលរួមក្នុងសកម្មភាពជួបប្រាស្រ័យខាង​កីឡាជាមួយ​កម្មាភិបាល​និងយុទ្ធជននៃមេបញ្ជាការដ្ឋានកងទ័ពជើ​ងទឹកតំបន់ទី ២ ​ផងដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

នៅរសៀលថ្ងៃទី១៥ ខែតុលា (ម៉ោងក្នុងស្រុក) លោកប្រធានរដ្ឋសភា ជិន ថាញ់​មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងស៊ីអាន ខេត្តសានស៊ី (ចិន​) វិល​ត្រឡប់មកវៀតណាមវិញ បញ្ចប់ប្រកប​ដោយជោគជ័យនូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងធ្វើជាសហ​អធិបតីនៃ​សម័យប្រជុំលើកទី២ នៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភា វៀតណាម និងសភាតំណាង​ប្រជាជនទូទាំង​ប្រទែស​ចិន តាមការអញ្ជើញរបស់លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភា​តំណាង​ប្រជាជនទូទាំងប្រទេស​ចិន​។

Top