• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាវាកងទ័ពជើងទឹកកូរ៉េខាងត្បូងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Da Nang


 តំណាងកងទ័ពជើងទឹកវៀតណាមទទួលស្វាគមន៍ប្រតិភូកងទ័ពជើងទឹកកូរ៉េនៅកំពង់ផែ Tien Sa (រូបថតៈ TTXVN)
 

នាព្រឹក​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ នាវាពិឃាត Moon Mu The Great និងនាវា ROKS Hwacheon នៃកង​ទ័ព​ជើង​ទឹក​កូរ៉េខាងត្បូងបានចូលចតនិងចាប់ផ្តើមធ្វើដំណើរទស្សនកិច្ចនៅទីក្រុង Da Nang ចាប់ពីថ្ងៃទី ៧ ដល់ ៩ ខែកញ្ញា​ឆ្នាំ ២០១៩។

នេះជា​លើកដំបូងក្នុងឆ្នាំ ២០១៩ ដែលនាវាកងទ័ពជើងទឹកកូរ៉េខាងត្បូង បានមក​បំពេញ​ទស្សន​កិច្ច​ជាផ្លូវ​ការ​នៅ​វៀតណាម។ ដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកកូរ៉េទាំងពីរ បានធ្វើឡើង​ក្នុង​បរិបទ​នៃទំនាក់​ទំនង​រវាង​ប្រទេសទាំងពីរនិយាយជារួមនិងទំនាក់ទំនងការពារជាតិនិយាយដោយឡែក  ដែលកំពុងបាន​ពង្រឹង​និង​ពង្រីកដោយឥតឈប់ឈរ។ នេះក៏ជាសកម្មភាពជាក់ស្តែងមួយ ​ដើម្បីអនុវត្ត​ខ្លឹមសារ​នៃកិច្ច​ព្រមព្រៀ​ង​រវាង​​ថ្នាក់​ដឹកនាំជាន់ខ្ពស់នៃ​រដ្ឋាភិបាល​ទាំង​ពីរ​ និងក្រសួងការ​ពារជាតិនៃប្រទេស​ទាំងពីរ ដើម្បី​រួម​ចំណែក​ធ្វើឱ្យកិច្ច​សហប្រតិបត្តិការកា​រពារជាតិទ្វេ ភាគីរវាងកងទ័ព​នៃប្រទេស​ទាំងពីរ​កាន់​តែស៊ី​ជម្រៅ​និង​មាន​ប្រសិទ្ធ​ភាពជាក់ស្តែងផងដែរ។

ក្នុង​ដំណើរទស្សនកិច្ចនេះ ក្រុមបញ្ជាការនាវា​កូរ៉េខាង​ត្បូង បាន​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​ប្រធាន​គណៈកម្មាធិការ​ប្រជាជនទីក្រុង Da Nang និង​បញ្ជា​ការនៃកងនាវាចរប្រ​ចាំតំបន់​ទី ៣ រួមទាំងបាន​ចូលរួម​សម្តែង​វប្បធម៌​ និង សិល្បៈក៏ដូចជាទស្សនាទេសភាពល្បីល្បាញមួយចំនួន​នៅទីក្រុង Da Nang ​ជាដើម​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top