• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយិកា​ថវិកា​សេតវិមាន​ព្រមាន​ថា ថវិកា​សម្រាប់​ជួយឧបត្ថម្ភ​​អ៊ុយក្រែន​ជិត​អស់​ហើយ

នាយិកាផ្នែកថវិកាសេតវិមានលោកស្រី Shalanda Young កាលពីថ្ងៃទី ៤ ខែធ្នូ បានព្រមានថា សហរដ្ឋអាមេរិកកំពុងអស់ថវិកាដើម្បីជួយឧបត្ថម្ភអ៊ុយក្រែនក្នុងជម្លោះជាមួយរុស្ស៊ី។
នាយិកាផ្នែកថវិកាសេតវិមាន Shalanda Young។ រូបថត៖ Bloomberg

នៅក្នុងលិខិតផ្ញើជូនប្រធានសភាតំណាងរាស្រ្តអាមេរិក លោក Mike Johnson នាយកផ្នែកថវិកាសេតវិមាន Shalanda Young បានឲ្យដឹងថា ប្រសិនបើសភាមិនធ្វើសកម្មភាពណាមួយទេ សហរដ្ឋអាមេរិកនឹងលែងមានធនធាននៅចុងឆ្នាំនេះ ដើម្បីទិញសព្វាវុធ និងបរិក្ខារសម្រាប់អ៊ុយក្រែន ព្រមទាំងការផ្គត់ផ្គង់ឧបករណ៍ពីឃ្លាំងយោធារបស់អាមេរិកផងដែរ។ យោងតាមលោកស្រី Shalanda Young ការកាត់ថវិកានិងសព្វាវុធសម្រាប់អ៊ុយក្រែននឹងបង្កើនលទ្ធភាពនៃជ័យជំនះសម្រាប់រុស្ស៊ី។

រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden កាលពីខែតុលា បានស្នើឱ្យសភាអនុម័តលើថវិកាបន្ថែមជិត ១០៦ ពាន់លានដុល្លារអាមេរិក សម្រាប់ផែនការនៅអ៊ុយក្រែន អ៊ីស្រាអែល និងសន្តិសុខព្រំដែនអាមេរិក។ សភាតំណាងរាស្រ្តអាមេរិកបច្ចុប្បន្ន ត្រូវបានគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ហើយជំនួយដល់អ៊ុយក្រែនបានក្លាយជាបញ្ហានយោបាយដ៏ចម្រូងចម្រាសសម្រាប់សមាជិកសភាស្តាំនិយមមួយចំនួន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញទេសចរណ៍អាស៊ីអាគ្នេយ៍របស់ប្រទេសថៃ

ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញទេសចរណ៍អាស៊ីអាគ្នេយ៍របស់ប្រទេសថៃ

អគ្គនាយកដ្ឋានទេសចរណ៍ថៃ (TAT) ទើបតែអនុវត្តយុទ្ធនាផ្សព្វផ្សាយថ្មីមួយដែលផ្តោតលើទីផ្សារសំខាន់ៗចំនួនប្រាំនៅអាស៊ីអាគ្នេយ៍ និងតំបន់ជុំវិញ រួមមាន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងតៃវ៉ាន់ (ចិន) ដោយមានគោលបំណងបង្កើនប្រាក់ចំណូល ៦.២% និងការកើនឡើង ៤.៣% នៃចំនួនភ្ញៀវទេសចរពីតំបន់អាស៊ានក្នុងឆ្នាំសារពើពន្ធ ២០២៧។

Top