• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយឧត្តមសេនីយ៍ Phan Van Giang អំពាវនាវឲ្យមានការគោរពផលប្រយោជន៍ និងសន្តិសុខរបស់ប្រទេសនានាដើម្បីរួមគ្នាកសាងសន្តិភាពនិងអភិវឌ្ឍន៍

នាព្រឹកថ្ងៃទី ៣០ តុលា វេទិកា Beijing Xiangshan លើកទី១០ បានបើកនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ថ្លែងមតិក្នុងសម័យប្រជុំពេញអង្គដោយប្រធានបទ “តួនាទីរបស់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងសន្តិសុខសកលលោក” នាយឧត្តមសេនីយ៍លោក Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអះអាងថា ប្រទេសទាំងអស់សុទ្ធសឹងតែសង្ឃឹមថា នឹងមានបរិយាកាសសុវត្ថិភាព សន្តិសុខគ្រប់ជ្រុងជ្រោយ មានការតភ្ជាប់ សមាហរណកម្ម និងសុខដុមរមនាលើគ្រប់ជ្រុងជ្រោយ។
នាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញថ្លែងមតិក្នុងវេទិកាBeijing Xiangshan លើកទី១០។ រូបថត៖ Manh Cuong/TTXVN
 

ទន្ទឹមជាមួយគ្នានោះ ផលប្រយោជន៍ និងសន្តិសុខរបស់ប្រទេសនានា មិនថាតូចឬធំអភិវឌ្ឍន៍ ឬកំពុងអភិវឌ្ឍន៍ គឺចាំបាច់ត្រូវយល់ ទទួលស្គាល់ និងគោរព ដើម្បីកសាងសន្តិភាព និងការអភិវឌ្ឍរួមគ្នា។ លោករដ្ឋមន្ត្រី Phan Van Giang បានអះអាងថា៖ វៀតណាមជានិច្ចកាលប្រកាន់ខ្ជាប់នូវគោលនយោបាយការពារជាតិសន្តិភាព និងស្វ័យការពារ; អនុវត្តគោលនយោបាយមិនចូលរួមក្នុងសម្ព័ន្ធភាពយោធា មិនតភ្ជាប់ជាមួយប្រទេសមួយដើម្បីប្រយុទ្ធជាមួយប្រទេសមួយផ្សេងទៀត មិនអនុញ្ញាតឱ្យបរទេសបង្កើតមូលដ្ឋានយោធា ឬប្រើប្រាស់ទឹកដីវៀតណាមដើម្បីប្រយុទ្ធជាមួយប្រទេសដទៃ មិនប្រើកម្លាំង ឬគំរាមកំហែងប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិទៀតសោត។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានចាត់ទុកថា តាមរយៈវេទិកា Beijing Xiangshan និងវេទិកាពហុភាគីជាច្រើនទៀតស្តីពីយោធា ការពារជាតិ និងសន្តិសុខ ផ្សេងៗ ជាមួយនឹងការបញ្ជូនកងកម្លាំងទៅចូលរួមរក្សាសន្តិភាពអង្គការសហប្រជាជាតិ វៀតណាមបានអះអាងនូវតួនាទីសកម្ម  និងការទទួលខុសត្រូវខ្ពស់ក្នុងបញ្ហាអន្តរជាតិ និងតំបន់។ វៀតណាមចង់ឲ្យប្រទេសទាំងអស់គោរពតាមច្បាប់អន្តរជាតិ គោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍ជាតិរបស់គ្នាទៅវិញទៅមក។ ប្រទេសនីមួយៗក៏ត្រូវអនុវត្តតាមការប្តេជ្ញាចិត្តដែលខ្លួនបានសន្យា ដោយប្រកាន់ខ្ជាប់នូវកាតព្វកិច្ច និងទំនួលខុសត្រូវរបស់ខ្លួនចំពោះសហគមន៍អន្តរជាតិ។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី Phan Van Giang បានជួបពិភាក្សាការងារទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ លោក Chansamone Chanyalath រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា និងអគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក កៅ គឹមហួន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

WTO បន្តអមដំណើរនិងគាំទ្រវៀតណាមក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ

WTO បន្តអមដំណើរនិងគាំទ្រវៀតណាមក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ

នាថ្ងៃទី១២ ខែកញ្ញា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ុង បានអញ្ជើញជួបជាមួយអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកស្រី Ngozi Okonjo។

Top