• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich ចូលរួម ADMMចង្អៀត ADMM + លើកទី ៦

នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសបានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានចង្អៀត (ADMM ចង្អៀត) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ៦ (ADMM +) លើកទី ៦ ។

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ លោក Prayut Chan-o-cha នោះ នាព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានដឹកនាំគណៈ​ប្រតិភូ​យោធាជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានចង្អៀត (ADMM ចង្អៀត) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ៦ (ADMM +) ដែលបានប្រព្រឹត្តិទៅនៅទីក្រុងបាងកកនៃប្រទេសថៃ ចាប់ពីថ្ងៃទី ១៦ ដល់ ១៩ ខែវិច្ឆិកា។

ការដែលគណប្រតិភូយោធាជាន់ខ្ពស់វៀតណាមបានចូលរួម កិច្ចប្រជុំទាំងនេះបានបង្ហាញពីការចូលរួមយ៉ាងសកម្ម ម្ចាស់ការប្រកបដោយមានការទទួលខុសត្រូវរបស់វៀតណាម ទៅក្នុងវិស័យសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌ ADMM និង ADMM + បន្តអនុវត្តគំនិតផ្តួចផ្តើមនានារបស់វៀតណាមក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាន; ទន្ទឹមនឹងនោះអះអាងនូវតួនាទីនិងជំហររបស់វៀតណាមក្នុងតំបន់និងពិភពលោកតាម​រយៈ​សកម្មភាពនៅវេទិកាពហុភាគីក៏ដូចជាជំរុញកិច្ចប្រឹងប្រែងរួមគ្នាដើម្បីថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្នុងតំបន់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

លោកអគ្គលេខាបក្ស To Lam អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់ប្រជាពលរដ្ឋបណ្ដាជនជាតិនៅខេត្ត Ha Giang

លោកអគ្គលេខាបក្ស To Lam អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់ប្រជាពលរដ្ឋបណ្ដាជនជាតិនៅខេត្ត Ha Giang

បន្តសកម្មភាពក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅខេត្ត Ha Giang នាយប់ ថ្ងៃទី ៥ ខែកុម្ភៈ លោកអគ្គលេខាបក្ស To Lam បានអញ្ជើញទៅសួរសុខទុក្ខនិងលើក ទឹកចិត្តប្រជាពលរដ្ឋបណ្ដាជនជាតិនៅស្រុក Quan Ba និងជូនអំណោយដល់គ្រួសារ គោលនយោបាយនៅតំបន់។

Top