• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយទាហាននៃកងទ័ពប្រជាជនវៀតណាម ៣នាក់ទៀត ទៅបំពេញភារកិច្ចរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

នាយទាហានដែលត្រៀមចាកចេញទៅបំពេញបេសកកម្មលើកនេះ សុទ្ធតែមានបទពិសោធន៍ក្នុងការគ្រប់គ្រងអង្គភាព និងមានបទពិសោធន៍ជាក់ស្តែងនៃបេសកកម្ម។

ទិដ្ឋភាពនៃពិធីប្រគល់សេចក្តីសម្រេចចិត្ត (រូបថត៖ qdnd.vn)


នាថ្ងៃទី ២២ ខែតុលា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសបានរៀបចំពិធីប្រគល់សេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋនិងប្រគល់ភារកិច្ចសម្រាប់នាយទាហាន ៣ រូបឱ្យត្រៀមបំពេញភារកិច្ច នៅបេសកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូងនិងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

នាយទាហានដែលត្រៀមចាកចេញទៅបំពេញបេសកកម្ម លើកនេះ សុទ្ធតែមានបទពិសោធន៍ ក្នុងការគ្រប់គ្រងអង្គភាពនិងមានបទពិសោធន៍ជាក់ស្តែងនៃបេសកកម្ម។ ក្រៅពីឆ្លងកាត់វគ្គបណ្តុះបណ្តាល ដោយមានខ្លឹមសារសំខាន់ៗជាច្រើនមក បានជួយឲ្យនាយទាហានមានសមត្ថភាពដើម្បីបំពេញតាមតម្រូវការជំនាញរបស់អង្គការសហប្រជាជាតិមក នាយទាហានទាំងនោះក៏ទទួលបានការបណ្តុះបណ្តាលចំណេះដឹងនិងជំនាញក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត ជាពិសេសគឺជំងឺរាតត្បាតកូវីដ ១៩ តែម្តង។

ថ្លែងមតិនៅក្នុងពិធីនេះ អនុរដ្ឋមន្រ្តីការពារប្រទេស ឧត្តមសេនីយ៍ឯកបម្រុង លោក Nguyen Chi Vinh បានកត់សម្គាល់ថា នាយទាហានត្រៀមចាកចេញទៅបំពេញភារកិច្ច គឺត្រូវខិតខំប្រឹងប្រែង សិក្សានិងស្រាវជ្រាវ។ ទន្ទឹមជាមួយគ្នានោះ ពង្រឹងសាមគ្គីភាពអន្តរជាតិជាមួយប្រទេសម្ចាស់ផ្ទះ ជាមួយបេសកកម្មនិងកងទ័ពនៃប្រទេសម្ចាស់ផ្ទះ ជាពិសេសត្រូវធានាឱ្យបានដាច់ខាត នូវសុវត្ថិភាពចំពោះមុខជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បារាំង - វៀតណាម ជំរុញ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

បារាំង - វៀតណាម ជំរុញ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»

កាលពីថ្ងៃទី៤ ខែកញ្ញា នៅទីក្រុងប៉ារីស ប្រទេសបារាំង វិមានប្រធានាធិបតីបារាំង (វិមានអេលីសេ) បានរៀបចំសន្និសីទសារព័ត៌មានអន្តរជាតិមួយ ដើម្បីជូនដំណឹង​អំពីដំណើរទស្សនកិច្ច​ជាផ្លូ​វការទៅកាន់សាធារណរដ្ឋបារាំង របស់​អគ្គលេខានៃគណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម​វៀតណាម លោក តូ ឡឹម។

Top