• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តី Nguyen Xuan Phuc មានបំណង​ចង់ឲ្យ​វៀត​ណាម - ជប៉ុនពង្រឹង​កិច្ចសហប្រតិបត្តិការ​លើវិស័យសេដ្ឋកិច្ច​


 នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ជាមួយប្រធានគណៈកម្មាធិការថវិការបស់សភាជាន់ទាបជប៉ុន
លោក Kawamura  Takeo 

 នាព្រឹក​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នៅទីស្នាក់​ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី ​រដ្ឋាភិបាលវៀតណា​ម លោក​ ​Nguyen Xuan Phuc បានអញ្ជើញ​ទទួលជួបជាមួយក្រុម​ការងារដែលសិក្សាអំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច​តំបន់អាស៊ីអាគ្នេយ៍នៃសភាជាន់ទាបជប៉ុន ដឹកនាំដោយ​ប្រធាន​គណៈ​កម្មាធិការ​ថវិកា​របស់​សភាជាន់​ទាប​ជប៉ុន លោក Kawamura  Takeo។
 
នាយក​រដ្ឋមន្រ្តី Nguyen Xuan Phuc បានឲ្យដឹងថា សហគ្រាស​ជប៉ុន​ដែល​កំពុង​ធ្វើការ​វិនិយោគ​នៅវៀត​ណាម​គឺសុទ្ធ​តែទ​ទួលបានជោគជ័យច្រើន ហើយសុ​ទ្ធតែមានការពេញចិត្តចំពោះបរិយាកាស​វិនិយោគធ្វើអាជីវក​ម្ម។ ដូច្នេះ ​សង្ឃឹមថា នឹងមានសហគ្រាសជប៉ុនជាច្រើនធ្វើការវិនិ​យោគចូលមកវៀតណាម។​ នាយក​រដ្ឋមន្រ្តីបាន​សម្តែង​នូវបំណង​ចង់ឲ្យនាពេលខាងមុខ ប្រទេសទាំងពីរនឹងបង្កើនកិច្ច​សហប្រតិបត្តិការលើវិស័យសេ​ដ្ឋកិច្ច ពោល​គឺជប៉ុន​នឹងបន្តផ្ដល់ ODA សំរាប់វៀតណាមជាពិសេស ​គឺគម្រោង ហេដ្ឋារចនាសម្ព័ន្ធសំខា​ន់​ៗ មាន​ទ្រង់​ទ្រាយ​​ធំ ជួយបណ្តុះបណ្តាល​ប្រភពធន​ធាន​មនុស្ស​មាន​គុណភាព​ខ្ពស់​និង​ការទប់​ទល់​ជាមួយ​បម្រែ​បម្រួល​អាកាសធាតុ​​។
 
រីឯ​លោក Kawamura Takeo បានឱ្យដឹងថា សហគ្រាស​មួយ​ចំនួន​របស់​ជប៉ុន​ចង់​បើក​ទូលាយ​អាជីវកម្ម​និង​ការវិនិយោគ​នៅក្នុងប្រទេសវៀតណាម ហើយសង្ឃឹម ថានា​យករដ្ឋមន្ត្រីលោ​ក Nguyen Xuan Phuc ​បាន​បង្ក​លក្ខណៈ​ងាយ​ស្រួលសម្រាប់ក្រុមហ៊ុនជប៉ុនប្រ​កបអាជីវកម្មយ៉ាងងា​យស្រួលបំ​ផុត៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ យន្តការនិងគោលនយោបាយត្រូវតែមានលក្ខណៈជា គម្នាស់និងទីបង្អែក

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ យន្តការនិងគោលនយោបាយត្រូវតែមានលក្ខណៈជា “គម្នាស់និងទីបង្អែក”

នារសៀលថ្ងៃទី ៨ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាគោលនយោបាយ សំដៅបន្តសុក្រិតសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីយន្តការ និងគោលនយោបាយជាក់ស្តែងមួយចំនួនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តលេខ ៦៨ នៃការិយាល័យនយោបាយ។

Top