• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តី លោក Pham Minh Chinh អញ្ជើញទទួលជួបនាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន Intel

នៅរសៀលថ្ងៃទី ២៧ ខែឧសភា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញទទួលលោក Patrick Gelsinger នាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន Intel។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបលោក Patrick Gelsinger នាយកប្រតិបត្តិក្រុមហ៊ុន Intel (រូបថត៖ Duong Giang/TTXVN)  

 

នៅឯជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានអបអរសាទរចំពោះលទ្ធផលនៃសកម្មភាពរបស់សម្ព័ន្ធក្រុមហ៊ុន Intel នៅលើពិភពលោកនិងនៅប្រទេសវៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុន Intel បន្តការវិនិយោគនៅប្រទេសវៀតណាមដោយមិនត្រឹមតែពង្រីកផលិតកម្មយ៉ាងស៊ីជម្រៅ ដែលស្របនឹង គោលនយោបាយវិនិយោគបច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាស្អាត ប៉ុណ្ណោះទេ ថែមទាំងចូលរួមទៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចឌីជីថលជាមួយធនធានមនុស្សដែលមានគុណភាពខ្ពស់របស់វៀត ណាមទៀតផង។ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុន Intel គាំទ្រប្រទេសវៀតណាមក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីនៃការច្នៃប្រឌិត ចាប់ផ្តើមអាជីវកម្ម បង្កើនផលិតភាពការងារ  និងជួយវៀតណាមធ្វើពិពិតកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់...។ វៀតណាមបានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រដល់អាជីវកម្មរួមមានអាជីវកម្មវិនិយោគផ្ទាល់ពីបរទេសដូចជាសម្ព័ន្ធក្រុមហ៊ុន Intel សម្រាប់ការវិនិយោគប្រកបដោយប្រសិទ្ធភាពនៅវៀត ណាម។

ចំណែកឯអគ្គនាយករងរបស់ក្រុមហ៊ុន Intel លោក Patrick Gelsinger បានឯកភាពចំពោះរាល់សំណើរបស់លោកនាយករដ្ឋមន្រ្តី  ហើយនាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Intel លោក Patring Gelinger បានមានប្រសាសន៍ថា នៅក្នុងដំណើរការនៃការវិនិយោគនៅប្រទេសវៀតណាម លោកបានមើលឃើញថា ប្រទេសវៀតណាមមានកម្លាំងពលករមានការច្នៃប្រឌិត  និងតែងតែទទួលបានលក្ខណៈងាយស្រួលពីរដ្ឋាភិ បាលវៀតណាម។ ដូច្នេះក្រុមហ៊ុន Intel បានសម្រេចចិត្តបន្តការវិនិយោគនៅប្រទេស វៀតណាមដែលមានទ្រង់ទ្រាយធំជាងបច្ចុប្បន្នច្រើនដងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top