• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ៖ សុខភាពនិងអាយុជីវិតរបស់ប្រជាជនគឺសំខាន់បំផុត

ចំពោះមុខបម្រែបម្រួលយ៉ាងស្មុគស្មាញនៃជំងឺរាតត្បាតបណ្តាលពីវីរុសកូរ៉ូណានៅប្រទេសចិននិងលើពិភពលោក ដែលកំពុងមានគ្រោះអាសន្ន ប៉ះពាល់ដោយផ្ទាល់ដល់វៀតណាមនោះ នារសៀលថ្ងៃទី ២៧ ខែមករានេះ ជាថ្ងៃទី ៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញដឹកនាំកិច្ចប្រជុំអចិន្ត្រៃយ៍របស់រដ្ឋាភិបាលស្តីពីការបង្ការនិងទប់ទល់ជាមួយជំងឺរាតត្បាតនេះ។


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំអចិន្ត្រៃយ៍របស់រដ្ឋាភិបាល ស្តីពីការបង្ការនិងទប់ទល់ជាមួយជំងឺរាតត្បាតបណ្តាលពីវីរុសកូរ៉ូណា

នៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ក្រសួង ស្ថាប័ននិងមូលដ្ឋាននានា ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវ ដោយចាត់ទុកថា កិច្ចការការពារសុខភាពនិងអាយុជីវិតរបស់ប្រជាជនជាការងារសំខាន់បំផុត ហើយមិនត្រូវទុកឱ្យជំងឺរាតត្បាតនេះវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៅវៀតណាមនៅឡើយ។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលនៅឯកិច្ចប្រជុំនេះ រហូតមកដល់ពេលនេះ វៀតណាមទទួលស្គាល់ថា មានករណីចំនួន ៦៣ ដែលផ្ទុករោគសញ្ញាគ្រុនក្តៅ ដោយមានប្រវត្តិវិលត្រឡប់មកវិញពីតំបន់មានជំងឺរាតត្បាតដែលក្នុងនោះ មានករណីចំនួន ២ ត្រូវបានដកចេញពីករណីឆ្លងវីរុសកូរ៉ូណា; ករណីចំនួន ៣៨ កំពុងត្រូវបានដាក់អោយនៅដាច់ដោយឡែកដើម្បីតាមដាន ក្នុងនោះ មានករណីចំនួន ២ ជាជនជាតិចិន ដែលតាមរយៈការធ្វើតេស្តិ៍ ត្រូវចេញលទ្ធផលវិជ្ជមានចំពោះវីរុសកូរ៉ូណា។

បច្ចុប្បន្ននេះ វៀតណាមបានបង្កើនកម្រិតឆ្លើយតបខ្ពស់បំផុតសម្រាប់មជ្ឈមណ្ឌលឆ្លើយតបបន្ទាន់ផ្នែកសុខភាពសាធារណៈនៃក្រសួងសុខាភិបាល ដើម្បីឆ្លើយតបបន្ទាន់នឹងការរីករាលដាលនៃជំងឺរាតត្បាតនេះ។ ទន្ទឹមនឹងនោះ វៀតណាមកំពុងធ្វើការត្រួតពិនិត្យនៅតាមព្រំដែន ដោយរៀបចំការប្រកាសវេជ្ជសាស្រ្ត ចាប់ពីម៉ោង ០ ថ្ងៃទី ២៥ ខែមករាឆ្នាំ ២០២០។ ម្យ៉ាងវិញទៀត មណ្ឌលសុខភាពនានា ក៏បានត្រៀមជាស្រេច រៀបចំកន្លែងនៅដាច់ដោយឡែកសម្រាប់តាមដាននិងព្យាបាលអ្នកសង្ស័យផ្ទុកមេរោគកូរ៉ូណា ក៏ដូចជាមានផែនការបើកទូលាយ ប្រសិនបើជំងឺប្រភេទនេះរីករាលដាលក្នុងទ្រង់ទ្រាយធំ។ ទន្ទឹមជាមួយគ្នានោះ តំបន់នានាក៏បានរៀបចំផែនការ ដើម្បីឆ្លើយតបទៅនឹងវីរុសកូរ៉ូណា យោងទៅតាមស្ថានភាពជាក់ស្តែងនៃតំបន់នីមួយៗ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top