• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ស្នើអោយក្រសួងនិង​ស្ថាប័ននានាបង្កលក្ខណៈ​ងាយស្រួលសម្រាប់ការចាប់​ផ្តើមអាជីវកម្មប្រកបដោយជោគ​ជ័យ​


 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ថ្លែងក្នុងពិធី  
 

 ទាក់ទងទៅនឹងសារព័ត៌មានស្តីពី បញ្ហាចាប់ផ្តើមអាជីវកម្មនោះ  នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បាន​ស្នើទៅក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ក្រសួងព័ត៌មាន​និង​គមនាគមន៍​និង​មជ្ឈិម​សម្ព័ន្ធ​យុវជន​កុម្មុយនិស្ត​ហូជីមិញ​ ផ្តោតការយកចិត្តទុ​កដាក់ តាមដា​ននិង​បង្កលក្ខណៈ​ងាយ​ស្រួល​ដើម្បី​ការចា​ប់​ផ្តើម​អាជីវកម្ម​ប្រកប​ដោយ​ជោគជ័យ។
 
មុននោះ កាសែត​អេឡិចត្រូនិកយុវជន នៅថ្ងៃទី ២០ ខែកក្កដាឆ្នាំ ២០១៩ មានខ្លឹមសារថា៖“ចលនា​ចាប់ផ្តើម​អាជីវកម្ម​កំពុង​អភិវឌ្ឍយ៉ាងឆាប់រហ័ស ​កំពុងឈានទៅរក “ រលកទី៣” ​នៃបច្ចេកវិទ្យា Deep Te​ch។ បើនិយម​ន័យ​ពី Deep Tech គឺមានន័យដូចជាក្រុមហ៊ុនបច្ចេកវិទ្យាដែលស្រាវជ្រាវនិង​អភិវឌ្ឍផលិត​ផល​ក្នុង​កម្រិត​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ​ខ្ពស់។ យោងតាមអ្នកជំនាញថា ផ្នែកដែលមានសមត្ថភាពខ្ពស់ក្នុងការអនុវត្តបច្ចេក វិទ្យា Deep Tech ខ្ពស់​នៅវៀតណាម រួមមានកសិកម្ម ការប្រើប្រាស់ សេវាកម្ម សុខា ភិបាល ដោយសារឧត្តម​ភាពនៃចំ​នួន​ប្រជាជន​និង​ល្បឿនបន្សាំនឹងបច្ចេកវិទ្យាយ៉ាងឆាប់រហ័​ស”។ ចំណែកឯកាសែតអេឡិចត្រូនិក Bnews​ នៅថ្ងៃទី ១៨ ខែក​ក្កដាឆ្នាំ ២០១៩ មានខ្លឹមសារថា “គេហទំព័រ​  Techinasia បានវាយតម្លៃថា​ វៀតណាម​ជាម្ចាស់​ប្រព័ន្ធ​អេកូឡូស៊ី​ចាប់ផ្តើមអាជីវកម្មដែលរីកលូតលាស់លឿនបំផុតមួយនៅលើពិភព លោក ដែលស្ទើរតែ​ដេញ​តាម​អត្រា​កំណើនចាប់ផ្តើមអាជីវកម្មរបស់សិង្ហបុរី និងឥណ្ឌូ នេស៊ី ដែលជាបណ្តាប្រទេសឈានមុខក្នុងអាស៊ាន។ ម្យ៉ាងវិញ​ទៀត វៀតណាមមានឧត្តមភាពដោយមានធនធានបច្ចេកវិទ្យាខ្ពស់ ប៉ុន្តែតម្លៃសមរម្យ ដោយបាន​គេប៉ាន់​ប្រមាណ​ថានឹងឈរ​នៅចំណាត់ថ្នាក់លេខ ៣ លើពិភពលោកអំពីចំនួ​នវិស្វករក្នុងរយៈពេល ​៥ ឆ្នាំខាង​មុខ​”៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមកែសម្រួលគោលដៅអំពីការទទួលភ្ញៀវទេសចរអន្តរជាតិពី៨លាននាក់ដល់ ១៣លាននាក់ក្នុងឆ្នាំ២០២៣

វៀតណាមកែសម្រួលគោលដៅអំពីការទទួលភ្ញៀវទេសចរអន្តរជាតិពី៨លាននាក់ដល់ ១៣លាននាក់ក្នុងឆ្នាំ២០២៣

គិតត្រឹមដំណាច់ខែកញ្ញា ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេសវៀតណាម សម្រេចបាន ៨,៨ លាននាក់ (លើសពីគោលដៅដែលបានកំណត់សម្រាប់ឆ្នាំទាំងមូល គឺ ៨ លាននាក់) ហើយចំនួនភ្ញៀវទេសចរក្នុងស្រុកសម្រេចបានប្រមាណ ៩៣ លាន នាក់។

Top