• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc៖ លោកប្រធានរដ្ឋ Le Duc Anh ជាគំរូភ្លឺចិញ្ចាចដែលមានភាពស្មោះត្រង់ចំពោះបក្សនិងភក្តីភាពចំពោះប្រជាជន


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី
 

នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ នៅខេត្ត Thua Thien Hue នាយករដ្ឋមន្រ្តីវៀត ណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១០០ នៃថ្ងៃកំណើតរបស់លោកប្រធានរដ្ឋ Le Duc Anh (១ ធ្នូ ១៩២០ - ១ ធ្នូ ២០២០)។

ថ្លែងមតិក្នុងពិធីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ លោកប្រធានរដ្ឋ Le Duc Anh គឺជាគំរូភ្លឺចិញ្ចាចនៃភាពអង់អាចក្លាហាន ស្មោះត្រង់ចំពោះបក្សនិងមានភក្តីភាព ចំពោះប្រជា ជន។ លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ជីវិតនិងបុព្វហេតុរបស់អតីតប្រធានរដ្ឋ  នាយឧត្តមសេនីយ៍ Le Duc Anh បានបន្សល់ទុក នូវកេរដំណែលដែលមិនអាចកាត់ថ្លៃបានចំពោះបុព្វហេតុបដិវត្តរបស់បក្សនិងប្រជាជន។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “ការសិក្សារៀនសូត្រនិងធ្វើតាមគំរូរបស់លោក Le Duc Anh និងបុព្វបុរស យើងឍទាំងអស់គ្នានឹងប្តេជ្ញាជារៀងរហូត ដើម្បីដើរតាមមាគ៌ាដែលបក្សកុម្មុយ និស្តវៀតណាម លោកប្រធានហូជីមិញនិងប្រជាជនវៀតណាមបានជ្រើសរើស ដើម្បីបន្តបុព្វបទបដិវត្តដ៏រុងរឿងរបស់បុព្វបុរសនិងជីដូនជីតាបន្សល់ទុកមក ជាពិសេស ការពាររឹងមាំមាតុប្រទេសជាទីស្រ ឡាញ់របស់យើង ហើយកិត្យានុភាពរបស់វៀតណាមត្រូវបានបង្កើនជាលំដាប់ដើម្បីឈានទៅរកសង្គមនិយម"។

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top