• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីអង់គ្លេសអំពាវនាវឱ្យ EU នាំចេញកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit ដែលមានលក្ខណៈ ស្រដៀងគ្នាទៅនឹងនឹងកិច្ចព្រមព្រៀងអឺរ៉ុប - កាណាដា


នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson (រូបថត៖ TTXVN)
 

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានអំពាវនាវឲ្យ EU ធ្វើការផ្អែកលើការយល់ឃើញរួមមួយ ដើម្បីផ្តល់ឱ្យចក្រភពអង់គ្លេសនូវកិច្ចព្រមព្រៀង ដែលស្រដៀងគ្នាទៅនឹងកិច្ចព្រមព្រៀងរវាង EU ជាមួយកាណាដា។
ថ្លែងបន្ទាប់ពីជុំចរចារអង់គ្លេស - EU លើកទី ៩ ដែលបានបញ្ចប់កាលពីថ្ងៃទី ២ ខែតុលា នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានថ្លែងថាចក្រភពអង់គ្លេស និង EU អាចឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit បានដែរ ឬអត់ គឺអាស្រ័យទៅលើភាគី EU តែប៉ុណ្ណោះ ហើយលោកបានអំពាវនាវឲ្យ EU ធ្វើការផ្អែកលើការយល់ឃើញរួមមួយ ដើម្បីផ្តល់ឱ្យចក្រភពអង់គ្លេសនូវកិច្ចព្រមព្រៀង ដែលស្រដៀងគ្នាទៅនឹងកិច្ចព្រមព្រៀងរវាង EU ជាមួយកាណាដា។ លោកនាយករដ្ឋមន្រ្តី Boris Johnson មានក្ដីសង្ឃឹមថា ចក្រភពអង់គ្លេសនឹងទទួលបានកិច្ចព្រមព្រៀងដូចកិច្ចព្រមព្រៀងរបស់កាណាដា ជាមួយ EU ដែរ ហើយលោកបានចោទជាសំណួរថា តើហេតុអ្វីបានជា EU មិនអាចផ្តល់កិច្ចព្រមព្រៀងបែបនេះដល់ចក្រភពអង់គ្លេស នៅពេលដែលចក្រភពអង់គ្លេសមានទំនាក់ទំនងជិតស្និទ្ធ ហើយជាសមាជិករបស់ប្លុកនេះក្នុងរយៈពេល ៤៥ ឆ្នាំ។ ទន្ទឹមនឹងនេះ លោកបានចាត់ទុកថា "នៅតែមានឱកាសដើម្បីទទួលបានកិច្ចព្រមព្រៀងមួយ" ហើយ "ប្រការនេះអាស្រ័យទៅលើមិត្តភក្តិនិងដៃគូ ដែលអាចទទួលយកបាន" ផងដែរ៕

តាម VOV5 – វិទ្យុសំឡេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top