ព័ត៌មាន
នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh អញ្ជើញមកដល់រដ្ឋ São Paulo ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសប្រេស៊ីល
ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែកញ្ញា តបតាមការអញ្ជើញរបស់ប្រធានាធិបតីប្រេស៊ីល លោក Lula da Silva។
ទទួលស្វាគមន៍នាយករដ្ឋមន្រ្តីលោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅអាកាសយានដ្ឋាន មានតំណាងអាជ្ញាធររដ្ឋ São Paulo ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំនៅវៀតណាម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រេស៊ីល កម្មាភិបាលស្ថានទូត និងតំណាងសហគមន៍ជន វៀតណាមប្រចាំនៅប្រេស៊ីល។
នារសៀលថ្ងៃដដែល លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញទៅទស្សនានិងធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុនអាកាសចរណ៍និងអវកាស Embraer ដែលមានទីស្នាក់ការនៅទីក្រុង Sao José dos Canpos រដ្ឋ São Paulo។ អញ្ជើញថ្លែងនៅពេលទៅទស្សនាសម្ព័ន្ធក្រុមហ៊ុននេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានចាត់ទុកថា យន្តហោះពាណិជ្ជកម្មជំនាន់ថ្មីរបស់ក្រុមហ៊ុនអាចជាដំណោះស្រាយដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍នៅវៀតណាមអភិវឌ្ឍន៍ក្រុមយន្តហោះផងនិងធានាបាននូវប្រសិទ្ធភាពនិងសុវត្ថិភាពហោះហើរផងដែរ៕