• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៦៥ នៃការបង្កើតសាលាសិស្សភាគខាងត្បូងនៅភាគខាងជើងវៀតណាម


 នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៦៥ នៃការបង្កើតសាលាសិស្សភាគខាងត្បូងនៅភាគខាងជើងវៀតណាម (រូបថត៖ VGP)
 

នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ​នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញ​ចូលរួមពិធីអបអរសាទរខួបលើកទី ៦៥ នៃការបង្កើត​សាលា​សិស្សភាគ​ខាង​ត្បូង​នៅខាង​ជើង​វៀត​ណាម​ និងខួបលើកទី ៥០ នៃ សិស្សភាគខាងត្បូងគ្រប់ជំនាន់ ដែល​អនុវត្ត​តាម​មត​កសាសន៍​របស់​លោក​ប្រធាន​ហូជីមិញផងដែរ។
 
គំរូសា​លាសិស្សភាគខាងត្បូងនៅភាគខាងជើងវៀតណាមត្រូវបានបង្កើតឡើង ចាប់ពីឆ្នាំ ១៩៥៤ ដល់ឆ្នាំ ១៩៧៥ សំរាប់កុមារនៅភាគខាងត្បូងចាប់ពីអាយុ ៤ ទៅ ១៧ ឆ្នាំ ដែលជាកូនរបស់កម្មាភិបាល កងទ័ព​និង​គ្រួសារ​គោល​នយោបាយ នៅភាគខាងត្បូងដែលបានជ្រើសរើសបញ្ជូនទៅសិក្សា និងត្រៀមខ្លូនរៀប​ចំ​សម្រាប់​បុព្វហេតុ​បដិវត្តនៅភាគខាងត្បូងនិងកសាងប្រទេសជាតិនៅពេលក្រោយមកនោះ។
 
ថ្លែងក្នុងពិ​ធីននេះ លោក Nguyen Xuan Phuc បានអះ​អាង​ថា​ការ​បង្កើត​ប្រព័ន្ធ​សាលា​សិស្សភាគ​ខាង​ត្បូង​នៅភាគខាង​ជើងវៀតណាម គឺជាគោលនយោបាយសំខា​ន់ៗ ដោយមិនត្រឹមតែបង្ហាញ​អំពីចក្ខុវិស័យ​ដ៏ភ្លឺស្វាង​ប៉ុណ្ណោះទេ​ ប៉ុន្តែថែមទាំងបង្ហាញពីមនោសញ្ចេតនាដ៏ថ្លៃថ្នូររបស់លោកប្រធានហូជីមិញ ក៏ដូច​ជាបក្ស​រដ្ឋ​និង​វិស័យ​អប់​រំ​ចំពោះកូ​នៗរបស់កម្មាភិបាលនៅភាគខាងត្បូងវៀតណាម​ផងដែរ។ យោងតាម​នាយក​​រដ្ឋ​មន្រ្តីវៀត​ណាម​ បានឲ្យដឹងទៀតថា គំរូនៃសាលាសិស្ស​ភាគខាង​ត្បូងនៅភាគ​ខាងជើង​វៀត​ណាម​កាល​ពី ៦៥ ឆ្នាំមុន​នោះ ​បាននាំមកនូវមេរៀនដ៏មានតម្លៃជាច្រើនស្តីពីការអប់រំ ការថែរក្សា​និង​ការរៀប​ចំធន​ធាន​មនុស្ស​សម្រាប់​​អនាគត​​របស់ប្រទេសជា​តិ​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top