• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបពិភាក្សាការងារជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន TTI


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន TTI លោក Horst Julius Pudwill 
 

 នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ​២០១៩ នៅទីស្នាក់ការដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន TTI លោក Horst Julius Pudwill។ សម្ព័ន្ធក្រុមហ៊ុន TTI ត្រូវ​បានបង្កើតឡើងកាលពីឆ្នាំ ១៩៨៥ ដែលមានទីស្នាក់ការនៅហុងកុង (ចិន) ដែលមាន​ជំនាញ​ក្នុង​ការ​ផលិត​ឧបករណ៍​អគ្គិសនីឧស្សា ហកម្មឥតខ្សែឈានមុខគេនៅលើពិភពលោក។
 
នៅក្នុងជំនួប​នេះ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអះអាងថា: រដ្ឋា ភិបាលវៀតណាមសន្យា បង្កលក្ខណៈ​ងាយស្រួលបំផុតសម្រាប់វិនិយោគិន ក្នុងនោះមានសម្ព័ន្ធក្រុមហ៊ុន   TTI ដើម្បីធ្វើអាជីវកម្ម​ប្រកប​ដោយ​ជោគ​ជ័យ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានមានប្រសាសន៍ថា វៀតណាម​មាន​សក្តានុពល​ដ៏ធំធេង​សម្រាប់​ការវិនិយោគ ជាពិសេសការវិនិយោគទៅលើបច្ចេកវិទ្យាខ្ពស់។ ហេតុដូច្នេះ លោកនាយក​រដ្ឋមន្រ្តី​​បានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុន ពង្រីកកាវិនិយោគបច្ចេកវិទ្យាខ្ពស់នៅទីក្រុង Da Nang ទីក្រុង​ហូជីមិញ​និង​ទីក្រុង​ហាណូយ។ លោកនាយករដ្ឋមន្រ្តីក៏បានអះអាងថា បរិយាកាស​វិនិយោគ​និង​ធុរកិច្ច​របស់​ប្រទេស​វៀត​ណាម​មាន​ភាពទាក់ទាញគួរឱ្យកត់សម្គាល់ ដែលត្រូវបានកែលំអជានិច្ច និងខិតខំប្រឹង​ប្រែង​ឈរលំដាប់​កំពូល​របស់​អាស៊ាន។ ពោលគឺ សម្ព័ន្ធក្រុមហ៊ុនជាច្រើន បានវិនិយោគនិង​ផលិត​នៅ​វៀត​ណាម​នូវ​ផលិត​ផល​បច្ចេក​វិទ្យាខ្ពស់​ ហើយនាំចេញទៅកាន់ទីផ្សារពិភព លោក។ រដ្ឋាភិបាលវៀត​ណាម​ស្វាគមន៍​ចំពោះ​គម្រោង​វិនិយោគ​បច្ចេក​វិទ្យាខ្ពស់​ដូចជា TTI ហើយនឹងផ្តល់អាទិភាពជួយឧបត្ថម្ភជានិច្ច។
 
ចំណែកឯប្រធាន​សម្ព័ន្ធក្រុមហ៊ុន TTI លោក Horst Julius Pudwill មានបំណង ចង់វិនិយោគ​បន្ថែម​ទៀត​នៅក្នុង​ប្រទេស​វៀតណាម ជាពិសេសលើបណ្តាផលិតផលដូចជា គ្រឿងយន្តអេឡិចត្រូនិច ដែលផលិតនៅ​ប្រទេស​វៀត​ណាម។ លោករំពឹងថា បន្ទាប់ពី វិនិយោគនៅវៀតណាមមក ប្រាក់ចំណូលរបស់​ក្រុមហ៊ុន​នឹងទទួល​បានកំណើន​ខ្ពស់​។ មិនត្រឹមតែប៉ុណ្ណោះទេ ​TTI  នឹងវិនិយោគ​យ៉ាង​ច្រើន​ក្នុង​ការ​ស្រាវ​ជ្រាវ​និង​អភិវឌ្ឍន៍​សាលាបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ស្របតាមស្តង់ដាររបស់អាឡឺម៉ង់ដើម្បី​បណ្តុះបណ្តាលវិស្វករ​វៀតណាម៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ព្រឹត្តិការណ៍ពិភពលេចធ្លោទាំង ១០ ក្នុងឆ្នាំ២០២៤ ដែលជ្រើសរើសដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម

ព្រឹត្តិការណ៍ពិភពលេចធ្លោទាំង ១០ ក្នុងឆ្នាំ២០២៤ ដែលជ្រើសរើសដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម

កាសែតរូបភាពវៀតណាម​សូម​ឧទ្ទេសនាមនូវព្រឹត្តិការណ៍ពិភពលេចធ្លោទាំង ១០ ក្នុងឆ្នាំ២០២៤ ដែលជ្រើសរើសដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម។

Top