• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅរូម៉ានី


 នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅរូម៉ានី
 

 នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ​២០១៩ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និង​លោក​ជំទាវ​បាន​ដឹក​នាំ​គណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញមក ដល់រដ្ឋធានី Bucharest នៃប្រទេសរ៉ូម៉ានី ដើម្បីចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ច​ជាផ្លូវការនៅប្រទេសរូម៉ានីតាមការអញ្ជើញ របស់​នាយករដ្ឋមន្ត្រីរូម៉ានី Viorica Dancila ។
 
អញ្ជើញទទួលស្វាគមន៍នាយករដ្ឋមន្ត្រី, លោក​ជំទាវនិងគណៈប្រតិភូនៅឯព្រលាន្តយន្ត​ហោះ ភាគីរូម៉ានីមាន​វត្តមាន​ រដ្ឋមន្ត្រីវប្បធម៌ Bogdan Andrei Toader, រដ្ឋលេខាធិការក្រសួងការបរទេស Monica Gheorghita, ភារធារី​រូម៉ានី​ប្រចាំនៅ​វៀត​ណាម Emil Ghitelescu និងថ្នាក់ដឹកនាំមួយចំនួននៃក្រសួងការបរទេស។ អញ្ជើញ​ទទួល​ស្វាគមន៍​​នាយករដ្ឋមន្ត្រី ភាគីវៀតណាមមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរូម៉ានីលោក Dang Tran Phong និងលោក​ជំទាវ រួមទាំងមន្រ្តីបុគ្គលិកស្ថានទូតនិងតំណាងសហគមន៍វៀតណាមនៅប្រទេសរ៉ូមានីផងដែរ។ ពិធីទទួល​បដិសណ្ឋារកិច្ចនជាផ្លូវការចំពោះនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc នឹងប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ១៥ ខែមេសា។
 
សូមគូស​បញ្ជាក់ថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc នឹងអញ្ជើញ​ជួប​សន្ទនាជាមួយនាយករដ្ឋមន្ត្រី Viorica Dancila និងចូលរួមពិធី​ចុះហត្ថ​លេខា​លើ​ឯកសារ​កិច្ច​សហប្រតិ​បត្តិការមួយចំនួន; ចូលរួមវេទិកាធុរកិច្ចវៀតណាម - រ៉ូម៉ានី អញ្ជើញធ្វើទស្សនកិច្ចនៅខេត្ត Prahova និងជួបសំណេះ​សំណាល​ជាមួយបុគ្គលិកស្ថានទូតនិងសហគមន៍វៀតណា​មនៅប្រទេសរូម៉ានីផងដែរ។
 
តាម​សេចក្តីរាយការណ៍បានជម្រាបមុននេះថា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញ​ធ្វើ​ទស្សន​កិច្ច​ជាផ្លូវការនៅប្រទេសរូម៉ានី ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសានិងធ្វើទស្សនកិច្ចនៅសាធារណរដ្ឋ ឆែក​ ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែមេសា។ គោលបំណង​នៃដំណើរ​ទស្សនកិច្ច​នេះទៅ​កាន់​ប្រទេស​អឺរ៉ុប​ចំនួន​ពីរ​របស់​នាយ​ករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc គឺដើម្បីធ្វើឲ្យស៊ីជម្រៅ ថែមទៀត ទំនាក់ទំនង​មិត្តភាព​ នាំយកកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងរូម៉ានី; វៀតណាម - សាធារណរដ្ឋឆេកឲ្យឡើងកំពស់ថ្មី មានប្រសិទ្ធភាពនិងមាននិរន្តរភាពដើម្បីសមស្របនឹងសក្តានុពលនិង​ឧត្តមភាព​នៃភាគីនីមួយៗ​ផងដែរ​៕

 

​តាម VOV5 - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ស្នើឱ្យ Da Nang បង្កើតសេណារីយ៉ូកំណើនពីរខ្ទង់នៅឆ្នាំនេះ

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ស្នើឱ្យ Da Nang បង្កើតសេណារីយ៉ូកំណើនពីរខ្ទង់នៅឆ្នាំនេះ

នាយប់ថ្ងៃទី៩ ខែកុម្ភៈ នៅទីក្រុង Da Nang នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញនិងគណៈប្រតិភូរដ្ឋាភិបាលបានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈ កម្មាធិការបក្សទីក្រុង Da Nang។

Top