• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីក្នុង កិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ចសង្គម


ទិដ្ឋភាពនៃកិច្ចប្រជុំ
 

 នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ​២០១៩ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc ប្រធាន​គណៈកម្មការសេដ្ឋកិច្ចសង្គមត្រៀម ​រៀបចំអោយមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣ បាន​អញ្ជើញធ្វើ​ជា ​អធិបតីក្នុងកិច្ចប្រជុំរបស់​គណៈ​កម្មការ។ 
 
នៅទី​នេះ បណ្ដាសមាជិកបានផ្ដល់មតិ ចំពោះប្រធានបទ ទម្រង់ គម្រោងការណ៍​ជាបឋម និង​ខ្លឹម​សារ​សំខាន់​ៗ​​នៃ​របាយ​​ការណ៍ ស្ដីពីយុទ្ធសាស្ត្ររយៈពេល​១០ឆ្នាំ​អនុវត្តសេដ្ឋកិច្ចស​ង្គម​ (២០២​១ - ២០៣០) និង​ផែន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​រយៈពេល៥ឆ្នាំ ​(២០២១-២០​២៥) ផងដែរ។
 
​លោក​នាយករដ្ឋមន្រ្តីបានស្នើអោយសមាជិកគណៈកម្មការទទួលយកមតិដោយមានការជ្រើសរើស មានមូល​ដ្ឋាន​វិទ្យាសាស្ត្រ​ ហើយត្រួតពិនិត្យឡើង​វិញ ដើម្បីដាក់ជូនការិយា​ល័យ​នយោបាយ។ សេចក្ដី​ព្រាងលំ​អិតដាក់​ជូន​សន្និ​បាត​ មជ្ឈឹមលើកទី១០ នី​តិកាលទី១២ ត្រូវលើកឡើងបាននូវខ្លឹម​សារគន្លឹះ​នៃយុទ្ធ សាស្ត្រ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ក្នុង​ដំណាក់​កាល​២០២១-២០៣០។
 
ចំពោះប្រធានបទ​នៃយុទ្ធសាស្ត្ររយៈពេល១០ឆ្នាំអភិ​វឌ្ឍសេដ្ឋកិច្ចសង្គម លោកនាយករដ្ឋមន្រ្តី​បាន​ចាត់ទុកថា ប្រធាន​បទ​នេះត្រូវ​សង្កត់​ធ្ងន់​ទៅលើខ្លឹមសារ សំខាន់​មួយចំនួនដូចជាការផ្លាស់ប្ដូរថ្មីប្រក​បដោយ​នវានុវត្តភាព ការ​ប្រើប្រា​ស់ គ្រប់ប្រភពធនធានប្រ​កបដោយប្រសិទ្ធភាព ការ​រក្សារឹងមាំ​ស្ថិរភាព​សង្គមនិងការ ធានា​ឯករាជ្យ​ភាព​និងអធិបតេយ្យភា​ព ជាដើម។ លោកនាយ​ករដ្ឋមន្រ្តីចាត់ទុក​ថា ត្រូវសង្កត់​ធ្ងន់​ទៅលើការ​ងារ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​វប្បធម៌ ដើម្បីលើក​ស្ទួយជីវភាព របស់​ប្រជាជន។
 
ចំពោះ​គម្រោងការណ៍បឋម នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានចាត់ទុកថា ត្រូវ​លើក​ឡើងនូវ​ស្ថានភាព​ក្នុង​ស្រុកនិងអន្តរជាតិ ចក្ខុ វិស័យ​អភិវឌ្ឍដោយយកវិទ្យាសាស្ត្របច្ចេកវិទ្យានិងម​នុស្សជាស្នូ​ល បន្ត​សុក្រិត​ របៀបរបបសេដ្ឋកិច្ចទីផ្សារតាមទិ​សសង្គមនិយម ធានាការអ​ភិវឌ្ឍប្រកប​ដោយ ភាព​សុខដុ​ម៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រីអញ្ជើញធ្វើជាប្រធានសន្និសីទស្តីពីការរៀបចំផែនការសម្រាប់តំបន់ដីសណ្តទន្លេក្រហម

លោកនាយករដ្ឋមន្ត្រីអញ្ជើញធ្វើជាប្រធានសន្និសីទស្តីពីការរៀបចំផែនការសម្រាប់តំបន់ដីសណ្តទន្លេក្រហម

នារសៀលថ្ងៃទី ៧ ធ្នូ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានក្រុមប្រឹក្សាសម្របសម្រួលតំបន់ដីសណ្ដទន្លេក្រហម បានអញ្ជើញជាអធិបតីក្នុងសន្និសីទលើកទី ២ ក្រោមប្រធានបទ ផែនការតំបន់សម្រាប់ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។

Top