• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើជាប្រធានកិច្ចប្រជុំរដ្ឋាភិបាលស្ដីពីការងារកសាងច្បាប់


 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំ (រូបថត៖ chinhphu.vn) 
 

នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ​២០១៩ រដ្ឋាភិបាលវៀតណាមបានរៀបចំកិច្ចប្រជុំឯកទេស ស្ដីពីការងារ​កសាង​ច្បាប់​ក្រោម​អធិបតីភាព របស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល​​លោក Nguyen Xuan Phuc។ 
 
កិច្ចប្រជុំ​នេះក៏មានការចូលរួមរបស់តំណាងក្រុមប្រឹក្សាជនជាតិ បណ្ដាគណៈកម្មាធិការ ស្ថាប័នក្រោម​ឱវាទ​រដ្ឋសភា​ រណសិរ្សមាតុភូមិវៀត ណាមនិ​ងក្រសួង ស្ថាប័នទាក់ទិននានាផងដែរ​។
 
អញ្ជើញ​ថ្លែងបើកកិច្ចប្រជុំ និយាយដល់ការវិវត្តន៍នៃខ្យល់ព្យុះ WIPHA នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់​ធ្ងន់ថា ការងារជំនះពុះពារ លើផលវិបាកដោយសារគ្រោះធម្មជាតិ នៅតែត្រូវបានរដ្ឋាភិបាល និង​ក្រសួង​ ស្ថាប័នទាក់ទិននានាដំណើរការយ៉ាងសកម្ម។ ក្រោមការដឹកនាំបញ្ជា ដោយផ្ទាល់ របស់​ឧបនាយក​រដ្ឋមន្រ្តី​លោក​ Trinh Dinh Dung រដ្ឋមន្រ្តីក្រសួងកសិកម្មនិង អភិវឌ្ឍជនបទលោក Nguyen Xuan Cuong នោះ គណៈ​កម្មាធិការមជ្ឈឹមបង្ការនិងទប់ទល់ នឹងគ្រោះមហន្តរាយធម្មជាតិ និង​គណៈ​កម្មាធិកា​រស្វែង​រកនិង​ជួយ​សង្គ្រោះ ​បាន​សហការជាមួយកងកម្លាំងនានាដែលកំ​ពុងបោះទ័ពនៅតាមតំបន់រងម​ហន្តរាយ ដើម្បីជួយ​ឧបត្ថម្ភ​ដល់​ប្រជាជនជំនះពុះពារ​លើផលវិបាក។
 
នាយករដ្ឋមន្រ្តី​លោក Nguyen Xuan Phuc បានផ្ញើរក្ដីសួរសុខទុក្ខនិងការ ចែករំលែក​យ៉ាង​ជ្រាល​ជ្រៅជូ​ន​ចំពោះ​អាជ្ញាធរ​និង​ប្រជាជននៅតាមតំបន់នានា ដែលរងការខូចខាតដោយសារខ្យល់ព្យុះលេខ៣ ព្រមទាំងអះអាង​ថា ​ការងារជួយ ឧបត្ថម្ភនិងជំនះពុះពារលើផលវិបាកនឹងបន្ត​ត្រូវបា​នដំណើរការប្រកបដោយ ប្រសិទ្ធភាព​និង​ទាន់​ពេល​វេលាបំផុត​។
 
ចំពោះការងារកសាង​ច្បាប់ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថា នេះជា​ភារ​កិច្ច​សំខាន់​​មួយរបស់នីតិរដ្ឋសង្គមនិយម ហើយកិច្ចប្រជុំ លើកនេះគឺសំដៅពិភាក្សា ដោះស្រាយ និង​ផ្ដល់​មតិចំ​ពោះ​ពង្រាង​ច្បាប់សំខាន់ មួយចំនួនដើម្បីដាក់ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានិងរដ្ឋសភាពិចារ ណា។ លោក​នាយ​ករដ្ឋមន្រ្តីបានស្នើអោយតំណាងស្ថាប័ននានារបស់រដ្ឋសភា រណសិរ្សមាតុ​ភូមិ​វៀត​ណាម​និង​រដ្ឋាភិបាល​ដែលចូលរួមកិច្ចប្រជុំលើកនេះ ចាំបាច់ ត្រូវផ្ដល់មតិយ៉ាងសកម្មចំពោះ​ខ្លឹមសារ​ពិភក្សាដើម្បី​អោយ​កិច្ច​ប្រជុំ​ទទួល​បាន ប្រសិទ្ធភាពខ្ពស់បំផុត៕

 

តា​ម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top