• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួប ជាមួយអគ្គនាយកក្រុមហ៊ុន Texhong វៀតណាមលោក Tao Hui


 ទិដ្ឋភាពនៅជំនួបនេះ (រូបថត៖ VGP)
 

នៅ​ក្នុងជំនួបជាមួយអគ្គនាយកក្រុមហ៊ុន Texhong វៀតណាម នា រសៀលថ្ងៃទី៦មីនា នៅរដ្ឋធានីហាណូយ នាយក​រដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពផលិតកម្មអាជីវ កម្ម​របស់​ Texhong នៅវៀតណាម។ Texhong ជាសម្ព័ន្ធក្រុមហ៊ុនមួយក្នុង ចំណោម​សម្ព័ន្ធ​ក្រុម​ហ៊ុន​សំលៀក​បំពាក់​និង​វាយនភ័ណ្ឌ​ជួរមុខនៅប្រទេស ចិន។ សម្ព័ន្ធក្រុមហ៊ុននេះបាន​បោះ ទុន បង្កើតការងារធ្វើសម្រាប់​ពលករ វៀតណាម​ជិត​២ម៉ឺននាក់ ហើយយកចិត្តទុកដាក់កសាងទីលំនៅ​សម្រាប់ ពលករផងដែរ។
 
ជម្រាបអំពី​ការប្ដេជ្ញាចិត្តបង្ការទប់ស្កាត់ជំងឺ Covid-19 របស់វៀតណាម លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានលើកច្បាស់ថា វៀតណាម បានចាត់វិធានការយ៉ាងខ្លាំងក្លានិងទាន់ពេលវេលា ហេតុដូច្នេះ​នាបច្ចុប្បន្ន​ បានគ្រប់គ្រងស្ថានភាពជំងឺជាស្ថានពរ។
 
ក្នុងឱកាស​នេះដែរ លោកនាយករដ្ឋមន្រ្តីបានផ្ញើរក្ដីសាកសួរសុខទុក្ខ របស់ថ្នាក់ដឹកនាំបក្ស រដ្ឋ និង​ប្រជា​ជន​វៀត​​ណាមជូនចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋនិងប្រជាជនចិនអំពីរាល់កា​រខូចខាតបង្កឡើង​ដោយ Covid-19៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top