
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតឈីលីលោក Jamie Chomali Garib (រូបថត៖ VGP)
នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅក្នុងជំនួបជាមួយ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណៈរដ្ឋឈីលីលោក Jaime Chomali Garib ក្នុងឱកាសមក បំពេញបេសកកម្មការទូតនៅវៀតណាម នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានចាត់ទុកថា វៀតណាម និង ឈីលីចាំបាច់ជំរុញកិច្ចសហប្រតិបតិ្តការវិនិយោគពាណិជ្ជ កម្មបន្ថែមទៀត ដើម្បីអោយសក្ដិសមទៅនឹងសក្ដានុ ភាពនៃប្រទេសនីមួយៗ ព្រមទាំងស្នើអោយក្រសួង ស្ថាប័ននិងសហគ្រាសវៀត ណាមនិងឈីលីបង្កើនការស្វែងយល់អំពីទីផ្សារបស់គ្នាទៅវិញទៅមកផងដែរ។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោក Jamie Chomali Garib បានអោយដឹងថា ក្នុងឆ្នាំ២០១៩ ឈីលីនឹងរៀបចំសន្និសីទអន្តរជាតិស្ដីពីបម្រែបម្រួលអាកាសធាតុ ហើយសង្ឃឹមថា វៀតណាមនឹងចូលរួមយ៉ាងសកម្មក្នុងសន្និសីទនេះ។ លោកឯកអគ្គរដ្ឋទូតក៏បានសម្ដែងគោលបំណងចង់អោយវៀតណាមគាំទ្រឈីលីក្លាយទៅជាដៃគូរបស់អាស៊ានផងដែរ។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិកាណាដាប្រចាំវៀតណាមលោកស្រី Deborah Anne Paul
នាថ្ងៃដដែល នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បានអញ្ជើញ ទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់កាណាដាប្រចាំវៀតណាម លោកស្រី Deborah Anne Paul។ លោកនាយករដ្ឋមន្រ្តីមានគោល បំណងថា ក្នុងឋានៈជាឯកអគ្គរដ្ឋទូត លោកស្រី Deborah Anne Paul នឹងខិតខំ ប្រឹងប្រែងដើម្បីជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ព្រមទាំងស្នើអោយកាណាដារៀបចំគណៈប្រតិភូអាជីវករកាណាដាមកស្វែងយល់ អំពីទីផ្សារវៀតណាមជាច្រើនថែមទៀត ផងដែរ។
ឯកអគ្គរដ្ឋទូតលោកស្រី Deborah Anne Paul បានអោយដឹងថា កាណាដា ត្រៀមខ្លួនជាស្រេចគាំទ្រវៀតណាម ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២០ ហើយ សង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០១៩ ប្រទេសទាំងពីរនឹងរំលឹកខួបលើកទី៤៥ទិវាបង្កើត ទំនាក់ទំនងការទូត ហេតុដូច្នេះបានជា នេះជាពេលវេលាងាយស្រួលដើម្បីអោយ វៀតណាមនិងកាណាដាដំណើរការសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ជាច្រើន សំដៅជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរតែម្ដង៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម