• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបពិភាក្សា ការងារជាមួយនាយករដ្ឋមន្រ្តីឡាវលោក Thongloun Sisoulith


 នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) និងនាយករដ្ឋមន្រ្តីរដ្ឋាភិបាលឡាវលោក Thongloun Sisoulith។ (រូបថត៖ VGP)
 

តាមការ​អញ្ជើញរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc នាថ្ងៃទី៥ ខែកក្កដា នាយក​រដ្ឋមន្រ្តីរដ្ឋាភិបាលឡាវលោក Thongloun Sisoulith ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលឡាវ បាន អញ្ជើញ​មក​បំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៦ កក្កដា។
 
នារសៀល​ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរបាន អញ្ជើញចូលរួម​ជំនួប​ពិភាក្សា​ការ​ងារ​ដោយ​ផ្ទាល់។
 
ក្នុងជំនួប​នេះ លោកនាយករដ្ឋមន្រ្តីឡាវ Thongloun Sisoulith បាន វាយតម្លៃ​ខ្ពស់​ចំពោះរាល់​សមិទ្ធិ​ដ៏ធំធេង​ដែល​ប្រជាជន​វៀតណាមសម្រេចបានក្នុង​បុព្វហេតុកសាង អភិវឌ្ឍប្រទេសជា​តិនិងធ្វើសមា ហរណកម្មអន្តរ ជាតិ​ ជាពិសេស​គឺការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលដៅ២ដើរ ទន្ទឹមគ្នា ដោយ “ប្រយុទ្ធប្រឆាំងជម្ងឺ​រាតត្បាត​​ផងនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ទៀតផង” ដែលទទួលបានការស្ងើច​សរសើរ​របស់​សហគមន៍​អន្តរ​ជាតិ​។ ​លោក​នាយករដ្ឋមន្រ្តីបានអះអាងថា ឡាវនឹងបន្តគាំទ្រវៀតណាមក្នុងឋានៈ ជាប្រធានអាស៊ានឆ្នាំ២០២០។
 
ក្នុង​ឱកាស​នេះដែរ ភាគីទាំងពីរបានផ្លាស់ប្ដូរមតិស្ដីពីបញ្ហាតំបន់និង អន្តរជាតិ​ខ្លះទៀត​ដែល​មានការ​យកចិត្ត​ទុកដាក់​ដូច​គ្នា ហើយឯកភាពបន្ត សហប្រតិបត្តិការគ្នាយ៉ាងស្អិតរមួតក្នុងក្របខ័ណ្ឌវេទិកាតំបន់នានាដូចជា អាស៊ាន​ យន្តការអនុតំបន់ និងនៅអង្គការសហប្រជាជាតិ។ ប្រទេសទាំងពីរ ក៏បានសង្កត់​ធ្ងន់ទៅលើសារ​សំខាន់​នៃការរក្សា​សន្តិភាព ស្ថិរភាព និងការ យកច្បាប់ជាគោលផង​ដែរ៕ 

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top