• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបចរចាជាមួយ នាយករដ្ឋមន្រ្តីនេប៉ាល់លោក Prasad Sharma Oli


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងឆ្វេង) អញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្រ្តីនេប៉ាល់លោក Prasad Sharma Oli
 

 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានស្នើអោយ នេប៉ាល់​ជួយ​ឧបត្ថម្ភ​សហគ្រាស​វៀត​ណាម​ក្នុង​កា​រស្វែងរកកាលានុវត្តភាពវិនិ យោគលើគ្រប់វិស័យ ជាពិសេសគឺវិស័យថាមពល ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​ទូរ​គមនា​គមន៍​។
 
នាព្រឹកថ្ងៃ​ទី១១ ខែឧសភា ឆ្នាំ​២០១៩ នៅទីក្រុង ហាណូយ បានប្រព្រឹត្តទៅពិធីទទួល បដិសណ្ឋារកិច្ច​យ៉ាង​មហោ​ឡារឹក​ចំពោះនា​យករដ្ឋមន្រ្តីនៃសាធារណៈរដ្ឋប្រជា​ធិ​​បតេយ្យ​សហព័ន្ធ​នេប៉ាល់ លោក Prasad Sharma Oli និង​លោក​ជំទាវ ក្នុង ឱកាសអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ក្រោមអធិបតីភាព របស់នាយក​រដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc។ បន្ទាប់​ពីពិធី​ទទួល នាយក​រដ្ឋមន្រ្តី​ទាំង​ពីរ​រូប​បាន​ដំណើរ​ការចរចា​។
 
នាយករដ្ឋមន្រ្តី​វៀតណាមលោក Nguyen Xuan Phuc បានស្នើអោយ នេប៉ាល់ជួយ​ឧបត្ថម្ភ​សហគ្រាស​វៀត​ណាម​ក្នុង​ការ​ស្វែងរកកាលានុវត្តភាពវិនិ យោគលើគ្រប់វិស័យ ជាពិសេសគឺវិស័យថាមពល ហេដ្ឋារចនា​សម្ព័ន្ធ​និង​ទូរគ​មនាគមន៍​។ ភាគីទាំងពីរបានឯកភា​ពគ្នាពិចារណាលើការបើកទ្វារទីផ្សារសម្រា​ប់ កសិផល​នៃប្រទេស​នីមួយ​ៗ ជាពិសេសគឺអង្ករ ម្រេច​ គ្រាប់ស្វាយចន្ទី កៅស៊ូ និង ផ្លែឈើ​ ត្រូពិក ព្រ​មទាំងបើក​ទូលាយ​កិច្ច​សហប្រតិ​បតិ្តការ​លើវិស័យកសិកម្ម ​ដោយបច្ចេកវិទ្យាខ្ពស់និ​ងផ្លាស់ប្ដូរ​អ្នកជំនាញ​កសិកម្ម​ទៅវិញទៅមក​ផង​ដែរ​។​ ក្រៅពីនោះ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ទេសចរណ៍​និង​ការ​ជួប​ប្រាស្រ័​យរ​វាងប្រជាជនជាមួយប្រជាជ​នផង​ដែរ។
 
បន្ទាប់ពីជំនួបចរចា នាយករដ្ឋ​មន្រ្តីទាំងពីរបាន​អញ្ជើញធ្វើជាសាក្សី​នៅ ក្នុងពិធីចុះហត្ថ​លេខាលើ​ឯកសារ​សហប្រ​តិបតិ្តការ​មួយ​ចំនួន រវាងក្រសួងនិង ស្ថាប័ននៃប្រទេសទាំងពីរ។
 
មុននោះ នាយករដ្ឋមន្ត្រីនេ​ប៉ាល់លោក Prasad Sharma Oli បានអញ្ជើញ ទៅដាក់កម្រង់ផ្កា​នៅ​វិមាន​រំលឹក​វិញ្ញា​ណក្ខ័ន្ធ​វីរៈយុ​ទ្ធជនពលីហើយដាក់កម្រង់ផ្កា និ​ងចូលគោរពវិញ្ញាណក្ខ័ន្ធ​លោកប្រធាន​ហូជីមិញ​នៅក្នុ​ង​ប្រាង្គ​តម្កល់​សព​ផង​ដែរ​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

កាសែតរុស្ស៊ីបញ្ជាក់អំពីតម្លៃនៃគោលនយោបាយ ការទូតឫស្សី របស់វៀតណាម

កាសែតរុស្ស៊ីបញ្ជាក់អំពីតម្លៃនៃគោលនយោបាយ "ការទូតឫស្សី" របស់វៀតណាម

កាសែតការពិត (Pravda) នៃសហព័ន្ធរុស្ស៊ី នៅថ្ងៃទី ៣០ ខែសីហា បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា "ការទូតដើមឬស្សីហាណូយ" ដែលបញ្ជាក់ពីតម្លៃនៃការទូតឫស្សីក្នុងការជួយវៀតណាមឱ្យមានទំនាក់ទំនងអន្តរជាតិយ៉ាងទូលំទូលាយ មានកិត្យានុភាព ក៏ដូចជាការជឿទុកចិត្តលើឆាកអន្តរជាតិ។

Top