• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួប ទិវាបង្កើតវិទ្យាស្ថានរដ្ឋបាលជាតិ

 ក្នុងរយៈពេល៦០ឆ្នាំកន្លងទៅ វិទ្យាស្ថាននេះបាន ក្លាយទៅ​ជាប្រព័ន្ធ​សាលាមួយ​ដែល​បណ្ដុះ​បណ្ដាល​សមត្ថភាព​សម្រាប់​កម្មាភិ​​បាល មន្ត្រីរដ្ឋការ និយោជិត និងកម្លាំងប្រដាប់អាវុធរាប់សែននាក់។

នាព្រឹកថ្ងៃទី​​៨ ខែមិថុនា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅពិធីរំលឹកខួប លើកទី៦០ទិវាបង្កើតវិទ្យាស្ថាន​រដ្ឋបាលជាតិវៀតណាម ដោយមានការអញ្ជើញ ចូលរួមរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc។ វិទ្យាស្ថានរដ្ឋ​បាលជាតិ ត្រូវបានបង្កើតឡើងនាថ្ងៃទី២៩ ខែ​ឧសភា ឆ្នាំ១៩៥៩ ដោយឈ្មោះ​ថា សាលារ​ដ្ឋ​ បាល ចំណុះក្រសួងមហាផ្ទៃ។ ក្នុងរយៈពេល៦០ឆ្នាំកន្លងទៅ វិទ្យាស្ថាននេះបាន ក្លាយ​ទៅជា​ប្រព័​ន្ធ​សាលា​មួយ​ដែល​បណ្ដុះ​បណ្ដាលសមត្ថភាពសម្រាប់កម្មាភិ បាល មន្ត្រីរដ្ឋការ និយោជិត និងកម្លាំងប្រដាប់​អាវុធ​រាប់​សែន​នាក់​។
​ 
អញ្ជើញ​ថ្លែងនៅពិធីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន ចាត់ទុកថា៖ “ការអភិវឌ្ឍ​វិទ្យាស្ថាន​រដ្ឋបាល​ជាតិ​ត្រូវដើរទន្ទឹមនឹងគោលដៅកសាងជួរកម្មាភិបាលគ្រប់ជាន់ថ្នាក់ ជាពិសេសគឺថ្នាក់យុទ្ធសាស្ត្រ អោយមានសីល​ធម៌ សមត្ថ ភាពនិងកិត្យានុភាពយ៉ាងគ្រប់​គ្រាន់ ហើយសក្ដិសមនឹងភារកិច្ចដែលត្រូវបាន ប្រគល់ជូន​។ វិទ្យាស្ថានត្រូវការកសាងយុទ្ធសាស្ត្របណ្ដុះបណ្ដាលក្នុងកាលៈ​ ទេសៈនៃការធ្វើ​សមាហរណក​ម្ម​​យ៉ាង​ទូលំទូ​លាយ​​​និងបដិវត្តន៍ឧស្សាហកម្មលើកទី៤។ ក្នុងនោះ​ ជំរុញកិច្ចសហប្រតិបតិ្តការអ​ន្តរជាតិ ជាពិសេស​ជាមួយ​ប្រទេស​ កម្ពុជា​និងឡាវអោយកាន់តែខ្លាំងក្លាថែមទៀត។ ការបំ​ប៉ន់ចំណេះដឹងត្រូវតភ្ជាប់ នឹង​ការបំប៉ន់សីលធ​ម៌ សំដៅ​កសាង​ជួរកម្មាភិបាលស្មោះត្រង់ចំ​ពោះបក្ស រដ្ឋ និងមានលក្ខ​ណៈជំនាញវិជ្ជា​ជីវៈខ្ពស់”៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង៖ ថ្នាក់ដឹកនាំមួយរូបតែងតែផ្តោតការយកចិត្តទុកដាក់ជានិច្ចលើបុព្វហេតុអភិវឌ្ឍន៍វប្បធម៌ជាតិ

លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង៖ ថ្នាក់ដឹកនាំមួយរូបតែងតែផ្តោតការយកចិត្តទុកដាក់ជានិច្ចលើបុព្វហេតុអភិវឌ្ឍន៍វប្បធម៌ជាតិ

កាលនៅរស់ អគ្គលេខាគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀនភូ ជុង តែងតែផ្តោតការយកចិត្តទុកដាក់ជាពិសេសសម្រាប់បុព្វហេតុកសាង និងអភិវឌ្ឍន៍វប្បធម៌ជាតិ។

Top