• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបប្រធានសភា ឧស្សាហកម្មនិងពាណិជ្ជកម្មឥណ្ឌូនេស៊ី ប្រធានក្រុមហ៊ុន Nikko ឥណ្ឌូនេស៊ី

បន្តសកម្មភាពនៅក្នុងដំណើរចូលរួមជំនួបប្រជុំថ្នាក់ដឹកនាំអាស៊ាននិងដំណើរទស្សនកិច្ចការងារនៅឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួប លោក Rosan Perkasa Roeslani ប្រធានសភាឧស្សាហកម្មនិងពាណិជ្ជកម្មឥណ្ឌូ នេស៊ី។

លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យសភាឧស្សាហកម្មនិងពាណិជ្ជកម្មឥណ្ឌូនេស៊ីលើកសំណើដាក់ជូនរដ្ឋាភិបាលឥណ្ឌូនេ​ស៊ី​​ស្ដីពីវិធានការជួយសម្រួលដល់បទបញ្ញាត្តិស្ដីពីទំនិញនាំចូលពីប្រទេសវៀតណាម។

នាព្រឹកថ្ងៃដដែល នៅកោះ Bali នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានទទួលជួបលោក Harianto Solichin ប្រធានក្រុមហ៊ុន PT Nikko Sekuritas Indonesia ដែលជាមូលនិធិវិនិយោគមូលបត្រនិងហិរញ្ញវត្ថុធំបំផុតនៃប្រទេសនេះ។ នៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានសម្ដែងនូវគោលបំណងថា ក្រុមហ៊ុន Nikko នឹងបន្តជួយឧបត្ថម្ភសហគ្រាសវៀតណាមដែលចង់បណ្ដាក់ទុននៅឥណ្ឌូនេស៊ី ក៏ដូចជាសហគ្រាសឥណ្ឌូនេស៊ីនិងសម្ព័ន្ធក្រុមហ៊ុនអន្តរជាតិដទៃទៀតដែលចង់បណ្ដាក់ទុនចូលមកវៀតណាមផងដែរ ពិសេសគឺលើវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា៖ អាកាសយានដ្ឋាននិងកំពង់ផែ។

មុននោះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បានទទួលជួបប្រធានសម្ព័ន្ធក្រុមហ៊ុន Ciputra លោក Budiarsa Sastrawinata និងជាប្រធានសមាគមន៍មិត្តភាពឥណ្ឌូនេស៊ី វៀតណាម ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សហភាពអឺរ៉ុបផ្តល់ជំនួយមនុស្សធម៌ជាង ៧០០ លានដុល្លារសម្រាប់ស៊ីរី

សហភាពអឺរ៉ុបផ្តល់ជំនួយមនុស្សធម៌ជាង ៧០០ លានដុល្លារសម្រាប់ស៊ីរី

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសនៅថ្ងៃទី ៩ ខែមករាថា សហភាពអឺរ៉ុបនឹងផ្តល់ជំនួយមនុស្សធម៌ប្រមាណ ៦២០ លានអឺរ៉ូ (៧២២ លានដុល្លារ) សម្រាប់ស៊ីរី ក្នុងដំណាក់កាល ២០២៦ - ២០២៧ ដើម្បីឧបត្ថម្ភប្រទេសមជ្ឈិមបូព៌ានេះស្ថាបនាឡើងវិញ បន្ទាប់ពីសង្គ្រាមស៊ីវិលអូសបន្លាយរយៈពេលជាងមួយទសវត្សរ៍។

Top