• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលជាប្រចាំខែវិច្ឆិកា


ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ VGP) 
 

នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ អញ្ជើញថ្លែងនៅកិច្ចប្រជុំរដ្ឋាភិបាលជាប្រចាំខែវិច្ឆិកា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលនិងថ្នាក់ដឹកនាំរដ្ឋាភិបាលបានបញ្ជាដឹកនាំ ហើយចូលរួមដោះ ស្រាយដោយផ្ទាល់ការងារជំនះពុះពារលើផលវិបាកដែលបណ្ដាលមកពីគ្រោះ មហន្តរាយធម្មជាតិ ទឹកជំនន់។ ពាក់ព័ន្ធដល់ករណីកើតមានការឆ្លងរីករាល ដាលជម្ងឺ Covid-19 នៅទីក្រុង ហូជីមិញនាពេលចុងក្រោយនេះ លោក នាយករដ្ឋមន្រ្តីបានស្នើឲ្យត្រូវតែកំណត់តំបន់ដែលកើតមានជម្ងឺដើម្បីធ្វើចត្តាឡីស័កភ្លាមៗ។ ក្រៅពីនោះ ធ្វើការទិតៀន បំភ្លឺមូលហេតុ និងដោះស្រាយ យ៉ាងម៉ឹងម៉ាត់បណ្ដាបុគ្គលដែលរំលោភបទបញ្ញត្តិស្ដីពីការធ្វើចត្តាឡីស័ក។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើឲ្យតំបន់ទាំងអស់ក្នុងទូទាំងប្រទេសចាំបាច់ត្រូវលើកកំពស់ការប្រុងប្រយ័ត្ន កុំឲ្យមើលស្រាលឬធ្វេសប្រហែសក្នុង ភារកិច្ចប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 ឲ្យសោះ។

ស្ដីពីស្ថានភាពសេដ្ឋកិច្ច-សង្គមក្នុងខែវិច្ឆិកានិងក្នុងរយៈពេល១១ខែ កន្លងមក លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថាភារកិច្ចចម្បងគឺជាបន្តដោះ ស្រាយការលំបាកសម្រាប់សកម្មភាពផលិតកម្ម-អាជីវកម្មរបស់សហ គ្រាស។ លោកនាយករដ្ឋមន្រ្តីបានឲ្យដឹងថា សេដ្ឋកិច្ចវៀតណាមអាចទទួល បានកំណើនចន្លោះ២,៥ដល់ក្រោម៣%ក្នុងឆ្នាំ២០២០ ហើយវៀតណាមជា ចំណុចភ្លឺមួយដោយនៅតែរក្សាបាននូវកំណើនវិជ្ជមាន។ ជាពិសេស ទំហំ នាំចេញរបស់វៀតណាមសម្រេចបានចំនួន២៥៤ពាន់លាន ដុល្លាអាមេរិក ដោយមានអតិរេកពាណិជ្ជកម្ម២០ពាន់លានដុល្លាអាមេរិក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ផាម មិញ ជីញ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី ១៣

នាយករដ្ឋមន្ត្រីលោក ផាម មិញ ជីញ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី ១៣

នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតគូឡាឡាំពួរ នាយករដ្ឋមន្ត្រី វៀតណាម លោកផាម មិញ ជីញ រួមជាមួយថ្នាក់ដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍-អាស៊ាន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី ១៣។

Top