• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចុះពិនិត្យស្ថានភាពជំនះពុះពារលើទឹកជំនន់និងព្យុះ


លោកនាយករដ្ឋមន្ត្រីអញ្ជើញចុះសួរសុខទុក្ខប្រជាជននៅស្រុក Tu Nghia ខេត្ត Quang Ngai 
 

នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចុះសួរសុខទុក្ខនិង ជូនអំណោយដល់គ្រួសារមួយចំនួនដែលមានស្ថានភាពលំបាកនិងរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារព្យុះ Molave នៅខេត្ត Quang Ngai និងខេត្ត Quang Nam។ លោកនាយករដ្ឋមន្រ្តីក៏បានអញ្ជើញចុះសួរសុខទុក្ខនិងផ្តល់អំណោយដល់លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សនៅអនុ វិទ្យាល័យទីរួមស្រុក Chau O ស្រុក Binh Son ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារព្យុះ Molave។

អញ្ជើញចុះសួរសុខទុក្ខប្រជាជននៅឃុំ Tam Quang ស្រុក Nui Thanh ខេត្ត Quang Nam លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យកងទ័ពនិងកម្លាំងប៉ូលីស ជួយឧបត្ថម្ភប្រជាជនជាបន្ទាន់ដើម្បីប្រជាជនអាចវិលរកជីវភាពរស់នៅប្រក្រតីឡើងវិញ។  ជាពិសេសជំរុញការងារជួសជុលគ្រឹះសម្ភារៈរបស់មន្ទីរពេទ្យគ្លីនិកនិងសាលារៀន។ លោកនាយករដ្ឋមន្រ្តីក៏បានទៅសួរសុខទុក្ខជន រងគ្រោះដែលរងរបួសដោយព្យុះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យពហុព្យាបាលខេត្ត Quang Nam។ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យមន្ទីរពេទ្យលើកលែងថ្លៃពេទ្យ និងស្នើឱ្យយោធភូមិភាគទី ៥ និងមន្ទីរសាខា រួមទាំងតំបន់នានា យកចិត្តទុកដាក់ថែទាំនិងជួយឧបត្ថម្ភ ជនរងគ្រោះ ជាពិសេសត្រូវមានគោលនយោបាយជួយឧបត្ថម្ភដល់កុមារផងដែរ។

តាមរយៈបណ្តាជំនួប លោកនាយករដ្ឋមន្រ្តីរំពឹងថា អាជ្ញាធរមូលដ្ឋាននិងប្រជាជនដែលរងការខូចខាតដោយសារព្យុះនិងទឹកជំនន់នឹងជំនះយ៉ាងសកម្មនូវផលវិបាកបណ្តាលមកពីទឹកភ្លៀងនិងទឹកជំនន់ ព្រមទាំងអនុវត្តយ៉ាងល្អ នូវវិធានការណ៍ដើម្បីបង្ការនិងទប់ទល់នឹងព្យុះ Goni - ព្យុះទី ១០ ហើយក៏ជាព្យុះធំបំផុតផងដែរចាប់ពីដើមឆ្នាំ ២០២០ រហូតមកដល់ពេលនេះ ត្រូវបានគេព្យាករណ៍ថា នឹងបោកបក់នៅលើដីគោករបស់វៀតណាម នៅថ្ងៃទី ៤ ខែវិច្ឆិកា ដែលនាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីចូលរួមសប្តាហ៍កិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៥ នៅទីក្រុងគ្យុងជូ (Gyeongju) និងបំពេញទស្សនកិច្ចការងារទ្វេភាគីនៅកូរ៉េខាងត្បូង តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង (Lee Jae Myung) ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top