• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ រដ្ឋាភិបាលបានប្តេជ្ញាចិត្តនាំវិស័យវិស្វកម្មមេកានិករបស់វៀតណាមបោះជំហានទៅមុខ

នាព្រឹកថ្ងៃទី ២៤ ខែកញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានធ្វើជាអធិបតីនៃសន្និសីទស្តីពី ដំណោះស្រាយដើម្បីជំរុញការអភិវឌ្ឍវិស័យវិស្វកម្មមេកានិករបស់វៀតណាម។
 

លោកនាយករដ្ឋមន្ត្រីអញ្ជើញជួបសំណេះសំណាលជាមួយតំណាងដែលចូលរួមក្នុងសន្និសីទ

ថ្លែងនៅក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វិស័យវិស្វកម្មមេកានិក គឺជាឆ្អឹងខ្នងនិងជាសសរគ្រឹះនៃខឿនសេដ្ឋកិច្ចវៀតណាម ហេតុដូច្នេះ ប្រសិនបើវាមានការអភិវឌ្ឍល្អទាំងបរិមាណនិងគុណភាពនោះ វានឹងរួមចំណែកដល់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចរបស់វៀតណាមពិតជាពុំខាន។
លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា រដ្ឋាភិបាលនឹងព្យាយាមដើម្បីដល់ខែវិច្ឆិកាខាងមុខនឹងផ្សព្វផ្សាយពី សេចក្តីសម្រេចចិត្តមួយ ដោយមានដំណោះស្រាយ និងគោលនយោបាយកាន់តែល្អប្រសើរសម្រាប់វិស័យវិស្វកម្មមេកានិក ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៣៥ តែម្តង។ លោកនាយករដ្ឋមន្រ្តីបានលើកឡើងថា ជាមួយនឹងមូលដ្ឋានគ្រឹះដោយមានអាជីវកម្មមេកានិកចំនួន ២១ ពាន់នោះ រួមទាំងគោលដៅយុទ្ធសាស្ត្រដែល វៀតណាមនាំចេញនោះ វិស័យមេកានិកនឹងមានការអភិវឌ្ឍប្រកបដោយផ្លែផ្កាផង ដែរ។

លោក Nguyen Xuan Phuc អញ្ជើញផ្តល់អនុសាសន៍ថា៖ “ជាបឋមយើងត្រូវតែមានសេចក្តីប្រាថ្នានិងការជក់ចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ វៀតណាម ក៏ដូចជាការអភិវឌ្ឍវិស័យមេកានិកវៀតណាម ដើម្បីបង្កើនខ្សែសង្វាក់តម្លៃមេកានិកសកល។ ដូចដែលអ្នកតំណាងក្រុមហ៊ុនតូយ៉ូតាបាននិយាយនោះ គឺត្រូវតែមានកំណើនល្អ ទើបផលិតផលមេកានិកនឹងមានទីផ្សារប្រើប្រាស់។  ដូច្នេះ យើងត្រូវកំណត់ទីផ្សារឱ្យកាន់តែច្បាស់ ដោយមានការបែងចែកទាំងទីផ្សារក្នុងស្រុកនិងបរទេស ដើម្បីដាក់ចេញនូវគោលនយោបាយម៉ាក្រូ ដូចជាពន្ធ អត្រាការប្រាក់ដើម្បីទ្រទ្រង់វិស័យវិស្វកម្មមេកានិក អោយបានកាន់តែល្អជាង ជាពិសេសគោលនយោបាយពន្ធលើផលិតកម្មមេកានិកក្នុងស្រុក គឺត្រូវធ្វើឱ្យកាន់តែច្បាស់ជាង”។

លោកនាយករដ្ឋមន្រ្តីបានចាត់ទុកថា ចាំបាច់ត្រូវអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីវិស្វកម្មមេកានិក អោយចូលរួមឱ្យបានកាន់តែខ្លាំងក្លាថែមទៀតទៅក្នុងខ្សែសង្វាក់តម្លៃក្នុងស្រុកនិងពិភពលោក។ លោកនាយករដ្ឋមន្រ្តីចង់អោយអាជីវកម្មកាន់តែសកម្មក្នុងការវិនិយោគលើការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បង្កើនការប្រកួតប្រជែងនិងការអភិវឌ្ឍវិស្វកម្មមេកានិកនិយាយដោយឡែកនិងឧស្សាហកម្មនិយាយរួម។ ជាពិសេសលោកនាយករដ្ឋមន្រ្តីបានលើកឡើងថា អាជីវកម្មត្រូវតែមានសេចក្តីប្រាថ្នានិងចក្ខុវិស័យដើម្បីអភិវឌ្ឍវិស័យមេកានិករបស់វៀតណាម។ នៅក្នុងដំណើរការនេះ រដ្ឋាភិបាលតែងតែអមដំណើរ ក៏ដូចជាស្តាប់និងគាំទ្រអាជីវកម្មទាំងអស់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top