
បណ្ដាតំណាងអុជធូបទៀនគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ (រូបថត៖ TTXVN)
ក្នុងឱកាសនេះដែរ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងប្រធាន រដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ក៏បានអញ្ជើញប្រគល់អាហារូបករណ៍ ចំនួន១៦ចំណែកជូនសិស្សានុសិស្សនៅឃុំចំនួន១៦តំបន់ឧទ្យានជាតិ Ba Vi ផងដែរ។
ក្នុងឱកាសរំលឹកខួបលើកទី៧៤ឆ្នាំនៃបដិវត្តន៍ខែសីហា(ថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៤៥-ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩) និងរយៈពេល៥០ឆ្នាំនៃការអនុវត្តមរតក សាសន៍របស់លោកប្រធានហូជីមិញ នាថ្ងៃទី១៨ ខែសីហា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញមកអុជធូបទៀនគោរពវិញ្ញាណក្ខ័ន្ធលោក ប្រធានហូជីមិញនៅវិហារលោកប្រធានហូជីមិញដែលស្ថិតលើភ្នំ Ba Vi រដ្ឋធានី ហាណូយ។
ក្នុងឱកាសនេះដែរ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងប្រធាន រដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ក៏បានអញ្ជើញប្រគល់អាហារូបករណ៍ ចំនួន១៦ចំណែកជូនសិស្សានុសិស្សនៅឃុំចំនួន១៦តំបន់ឧទ្យានជាតិ Ba Vi ផងដែរ។ មុននេះពាក់កណ្ដាលសតវត្ស នាវេលាម៉ោង៩និង៤៧នាទីថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៦៩ លោកប្រធានហូជីមិញបានទទួលមរណភាព។
មុនពេលលាចាក លោកទៅ លោកប្រធានបានបន្សល់ទុកនូវមរតកសាសន៍ដ៏ពិសិដ្ឋមួយ ដែលជាទ្រព្យ សម្បត្តិខាងស្មារតីដែលកាត់ថ្លៃមិនបានដោយពោរពេញទៅដោយពាក្យទូន្មាននិង មនោសញ្ចេតនាដ៏ស្មោះត្រង់ និងជំនឿជាក់ដ៏ជ្រាលជ្រៅចំពោះជំនាន់ក្រោយៗ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម