• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចូលរួមកិច្ចសន្ទនាធុរកិច្ចវៀតណាម- UAE

លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា វៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលបំផុត រក្សាស្ថិរភាពនយោបាយ ការពារជាតិ សន្តិសុខ និងធានាលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិន ក្នុងប្រតិបត្តិការនិងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងយូរអង្វែង។ នាយករដ្ឋមន្ត្រីក៏បានឲ្យដឹងថា វៀតណាមអាចធានាសន្តិសុខស្បៀងអាហារសម្រាប់ UAE តាមរយៈការផលិតនិងកែច្នៃកសិផលតាមការបញ្ជាទិញពីសហគ្រាស UAE។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានចូលរួមការសន្ទនាធុរកិច្ចនៅទីក្រុងឌូបៃ។ រូបថត៖ Vu Khuyen/VOV

នារសៀលថ្ងៃទី២៨ ខែតុលា (ម៉ោងក្នុងស្រុក) នៅទីក្រុងឌូបៃ អេមីរ៉ាត់អារ៉ាប់រួម (UAE) នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញចូលរួមការសន្ទនាធុរកិច្ចវៀតណាម - UAE។ ថ្លែងមតិនៅវេទិកានេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានចាត់ទុកថា៖ សហគ្រាសនៃប្រទេសទាំងពីរត្រូវសកម្មដែមទៀតក្នុងកិច្ចសហប្រតិបត្តិការវិនិយោគ និងជំរុញកម្លាំងចលករថ្មីសម្រាប់កំណើន ដូចជា៖ បរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចែករំលែក សេដ្ឋកិច្ចចំណេះដឹង ក៏ដូចជាវិស័យដែលទើបលេចចេញដូចជា បញ្ញាសិប្បនិមិត្ត បច្ចេកវិទ្យាពពក អ៊ីនធឺណែតតភ្ជាប់វត្ថុទាំងឡាយជាដើម។

នាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមផ្តល់អាទិភាពលើការទាក់ទាញគម្រោងវិនិយោគក្នុងវិស័យដូចជា៖ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្តន៍ ការស្រាវជ្រាវនិងអភិវឌ្ឍ; សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចំណេះដឹង សេដ្ឋកិច្ចពេលរាត្រី; ផលិតកម្ម semiconductor ថាមពលថ្មី ថាមពលកកើតឡើងវិញ; ហិរញ្ញវត្ថុបៃតង ការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅទីក្រុងហូជីមិញ និងទីក្រុង Da Nang; ជីវបច្ចេកវិទ្យា, សុខាភិបាល; គ្រឿងអេឡិចត្រូនិច រថយន្តអគ្គិសនី; ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ។

ដោយអំពាវនាវឲ្យអង្គភាពអាជីវកម្ម UAE វិនិយោគលើវិស័យទាំងនេះ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា វៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលបំផុត រក្សាស្ថិរភាពនយោបាយ ការពារជាតិ សន្តិសុខ និងធានាលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិន ក្នុងប្រតិបត្តិការនិងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងយូរអង្វែង។ នាយករដ្ឋមន្ត្រីក៏បានឲ្យដឹងថា វៀតណាមអាចធានាសន្តិសុខស្បៀងអាហារសម្រាប់ UAE តាមរយៈការផលិតនិងកែច្នៃកសិផលតាមការបញ្ជាទិញពីសហគ្រាស UAE

បន្ទាប់ពីកិច្ចសន្ទនា នាយករដ្ឋមន្ត្រីនិងគណៈប្រតិភូបានធ្វើជាសាក្សីក្នុងពិធីប្រគល់ឯកសារសហប្រតិបត្តិការចំនួន ១០ រវាងអង្គភាពអាជីវកម្មនៃភាគីទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top